ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

ពិធីបុណ្យ​ខួប​៣​ឆ្នាំ​៖ សម្តេច​វិបុល​បញ្ញា សុខ អាន ជីវិត​ពោរពេញ​ដោយ​ការប្តេជ្ញាចិត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ ២០២០​នេះ​គឺជា​គម្រប់​ខួប​៣​ឆ្នាំ នៃ​មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន​។ រយៈពេល​៣​ឆ្នាំ​មកហើយ ដែល​ប្រទេស ជាតិ​និង​ប្រជាជន​កម្ពុជា​បាន​បាត់បង់​កុលបុត្រ​ដ៏​ឆ្នើម​របស់​ខ្លួន គឺ​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​ជា​ឥស្សរជន​និង​ជា​មេដឹកនាំ​ដ៏​ឆ្នើម​មួយរូប ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ និង​បាន​បូជា​កម្លាំងកាយ​ចិត្ត​បញ្ញា​ស្មារតី​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ក្នុង​ការចូលរួម​ស្តារ​និង​កសាង​ប្រទេស​ជាតិ​រហូត​ទទួលបាន​សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ក្នុង​ក្របខណ្ឌ​នៃ​ពិធី​បុណ្យ​គម្រប់​ខួប ៣ ឆ្នាំនេះ សៀវភៅ​មាន​ចំណងជើង​ថា «​សម្តេច​វិបុល​បញ្ញា សុខ អាន ជីវិត​ពោរពេញ​ដោយ​ការប្តេជ្ញាចិត្ត​» ត្រូវបាន​រៀបចំ​និង​បោះពុម្ព​ចែក ផ្សព្វផ្សាយ​ជូន​ដល់​អ្នកចូលរួម​រួម​ក្នុង​ពិធីបុណ្យ​។​

​ផ្តួចផ្តើម​គំនិត​និង​ចងក្រង​ដោយ​លោក សុខ សូ​កាន ជា កូនប្រុស​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន​និង​លោកជំទាវ ថេង អាយ​អា​ន្នី បច្ចុប្បន្ន​មាន​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​តាកែវ សៀវភៅ​នេះ​មាន​កម្រាស់​ជាង ២០០ ទំព័រ​ដែល​លោក សុខ សូ​កាន បានសរសេរថា «​ដោយ​ក្តី​ចងចាំ​ជានិច្ច​ចំពោះ​លោកឪពុក​ជាទី​គោរព​ស្រឡាញ់ ដែល​ជា​វីរៈបុរស​នៃ​គ្រួសារ និង​មាតុភូមិ​»​។​

​សៀវភៅ​នេះ​បានលើកឡើង​ពី​កម្រង​ជីវិត​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ចាប់ពី​បឋមវ័យ ការឆ្លងកាត់ របប​អន្ធ​កាល​ខ្មែរក្រហម​ការកសាង​ជីវិត​សារជាថ្មី​ក្រោយ​ពី​ប្រទេស​ជាតិ​និង​ប្រជាជន​កម្ពុជា​ត្រូវបាន​សង្គ្រោះ ឱ្យ​រួច​រស់រានមានជីវិត និង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​និង​បង្រួបបង្រួម​ជាតិ និង​សមិទ្ធផល​ជាច្រើន​ដែល សម្តេច​វិបុល​បញ្ញា​បាន​ចូលរួម​ដឹកនាំ និង​សម្រេចបាន​។​

​ក្រុមគ្រួសារ​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ឧទ្ទិស​សៀវភៅ​នេះ​ដល់​ដួង​វិញ្ញាណក្ខន្ធ​សម្តេច​វិបុល បញ្ញា​ដែល​ជា​ឧត្តម​ស្វាមី លោកឪពុក លោក​ឪពុកក្មេក ជីតា​ប្រកបដោយ​ព្រហ្មវិហារ​ធម៌​ដ៏​ប្រពៃ និង​គុណូប ការៈដ៏​ធំ​មហិមា​មិន​អាច​កាត់ថ្លៃ​បាន​។ ក្រុមគ្រួសារ​សម្តេច​វិបុល​បញ្ញា​បាន​លើកឡើង​ក្នុង​អារម្ភកថា​ថា «​ការ​ចងក្រង​សៀវភៅ​នេះ​ឡើង​ដើម្បី​រំឭក​ដល់​ពលិកម្ម​ដ៏​ធំធេង​របស់ សម្តេច​វិបុល​បញ្ញា ដែល​ស្ទើរតែ​ពេញ​មួយ​ជីវិត សម្តេច​បាន​បំពេញ​បេសកកម្ម​ជូន​ជាតិ​មាតុភូមិ​ប្រកបដោយ ការប្តេជ្ញាចិត្ត​ដ៏​មោះមុត និង​ការលះបង់​ខ្ពស់​ទាំង​កម្លាំងកាយ​កម្លាំង​ចិត្ត​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដែល វីរៈភាព​នេះ​យើងខ្ញុំ​ចងចាំ​ជានិច្ច​មិន​អាច​បំភ្លេច​បាន​ឡើយ​» ។​

​សៀវភៅ​នេះ​ត្រូវបាន​រៀបចំ​បោះពុម្ព​ជាពិសេស​សម្រាប់​គម្រប់​ខួប ៣ ឆ្នាំ​នៃ​ការធ្វើ​មរ ណ​កាល​របស់​សម្តេច​វិបុល​បញ្ញា និង​ដើម្បី​សម្តែង​នូវ​កតញ្ញូតា​និង​កតវេទិតា​ធម៌​ដ៏​ជ្រៀលជ្រៅ​របស់​ក្រុម​គ្រួសារ​ព្រមទាំង​សហសេវិក និង​សហការិ​ទាំងអស់​ដែលធ្លាប់​បំពេញការងា​រ​ក្រោម​ការដឹកនាំ​របស់​សម្តេច​។​

​សៀវភៅ​ដែល​ចងក្រង​នេះ​គឺជា​កម្រង​អនុស្សាវរីយ៍​នៃ​ដំណើរ​ជីវិត​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​ពោរពេញ​ទៅ​ដោយ​ប្រវត្តិ​តស៊ូ​ដ៏​អស្ចារ្យ គំរូ​វីរភាព​ដ៏​ថ្លៃថ្លា ស្នាដៃ​ដ៏​វិសេសវិសាល និង​កេរ្តិ៍ឈ្មោះ​ដ៏​ឧត្តុង្គឧត្តម ក្នុង​បុព្វហេតុ​នៃ​ការកសាង ការ​ការពារជាតិ​មាតុភូមិ​រយៈពេល ៥ ទសវត្សរ៍ ហើយ​បាន​ចូលរួមចំណែក​យ៉ាង សំខាន់​ក្នុង​ការនាំមក​នូវ​សន្តិភាព ស្ថិរភាព​វឌ្ឍនភាព មោទនភាព​ជាតិ ជា​ពិសេស​បាន​លើក​កិត្យានុភាព​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ សៀវភៅ​នេះ​ក៏​អាច​ជា​ឯកសារ​មួយ​ដែល​ជា​ប្រភព​សម្រាប់​ការសិក្សា​ស្វែងយល់​ដើម្បី ឈ្វេងយល់​ពី​ទិដ្ឋភាព​វិជ្ជមាន​មួយ​នៃ​សង្គម​ខ្មែរ​។​

​សៀវភៅ «​សម្តេច​វិបុល​បញ្ញា សុខ អាន ជីវិត​ពោរពេញ​ដោយ​ការប្តេជ្ញាចិត្ត​» ក៏​បាន​រំ​លេចឡើង​នូវ​ប​សំស​កថា ដែល​ដកស្រង់​ចេញពី​លិខិត​ចូលរួម​រំលែក​ទុក្ខ ក្នុង​ពិធី​បុណ្យ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ពី​សំណាក់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ កម្ពុជា​ដែល​ព្រះអង្គ​មានបន្ទូលថា «…​មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន គឺជា​ការបាត់បង់​កុលបុត្រ​ដ៏​ឆ្នើម​នៃ​ប្រទេស ជាតិ និង​ប្រជាជន​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម នៅ​ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ រហូតដល់​ប្រទេស​ជាតិ​ទទួលបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ ការអភិវឌ្ឍ ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ និង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ​ព្រមទាំង​រក្សាបាន​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី​»​។​

​ប​សំស​កថា​ដែល​ដកស្រង់​ចេញពី​សារ​រំលែក​ទុក្ខ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា «​យើង​បាន​បាត់បង់​នូវ​ឥស្សរជន​ដ៏​ឆ្នើម​មួយរូប​ដែល​ជា​សហការី​ផង និង​មិត្ត​ភ័ក្តិ​គួរ​ជាទី​រាប់អាន​ផង​។ យើងខ្ញុំ​សូម​ចងក្រង​ទុក​នៅ ក្នុង​ចិត្ត​នូវ​គុណបំណាច់​ទាំងឡាយ​របស់​សម្តេច​បា​ន​បន្សល់​ទុក​ចំពោះ​ប្រទេសជាតិ​ហើយ​ដែល​ត្រូវ​ចរិក​ទុក នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​»​។​

​ឥស្សរជន​ជាតិ​និង​អន្តរជាតិ​ជាច្រើន​រូប​ទៀត​ក៏​បាន​បង្ហាញ​នូវ សមានចិត្ត​គោរព​ស្រឡាញ់ និង​ចង់ចាំ​ហើយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​។​

​សូម​អញ្ជើញ​អាន​កម្រង​ជីវិត​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.