ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​បទល្មើស​ព្រៃឈើ​ចាប់ផ្ដើម​កក្រើក​សារជាថ្មី​ នៅខេត្តមណ្ឌលគិរី ក្រោយពី​មាន​ការ​ស្ងប់ស្ងាត់​មួយ​ដង្ហើមចង្រិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ ឈើ​ធនធានធម្មជាតិ​ខេត្ត​មណ្ឌលគិរី ឣា​ចនឹង​រលាយ ដោយសារ​តែ​ពួក​ឈ្មួញ​រកស៊ី​បទល្មើស​ដែរ​មួយ​រយៈពេល​កន្លង​ថ្មីៗ​នេះ​ដោយ​មាន​ការបង្ក្រាប​រាល់​បទល្មើស​ទាំងឡាយ​មិន​ថា​ធំ​ឬ​តូចៗ​គឺ​កម្លាំង​គណៈកម្មការ​ថ្នាក់​ជាតិ​បង្ក្រាប​យ៉ាង​ក្ដៅ គគុក​ហើយ​ក៏​មាន​ការបិទ​មិន​ឱ្យ​ចរាចរណ៍​ឈើ​ឆ្លងដែន​ឬក៏​ក្នុង​ស្រុក​នោះទេ​គឺ​ស្ងប់ស្ងាត់​បាន​តែ​មួយ​ដង្ហើម​ចង្រឹត​តែប៉ុណ្ណោះ ។

​ថ្មីៗ​នេះ​ចាប់ផ្ដើម​មាន​ឈ្មួញ​រកស៊ី​បទល្មើស​ឆ្លងដែន​បាន​ពឹងពាក់​លោក​សឿន​ដែល​មាន​មុខមាត់​ម្នាក់​ជា​អ្នក​រត់ការ ហើយ​ឈ្មោះ​សឿន ក៏​ជា​អ្នកសារព័ត៌មាន​បម្រើ​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ផងដែរ ហើយ​គេ​ស្គាល់​ថា​គឺ​លោក​ជា​អ្នក​ច​ចារ​ដោះស្រាយ​រឿង​បាយ​ទឹក​ជាមួយ​សមត្តកិច្ច​តាម​ដងផ្លូវ​ដើម្បី​ជំនួញ​ឈើ​ឆ្លងដែន​ផងដែរ​។​

​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​មួយ​បានឲ្យដឹងថា​ក្នុង​មួយ​យប់ៗ​គឺ​មាន​រថយន្ត​ប្រភេទ​សាំ​យ៉ុង​និង​រថយន្ត​ឡង់​គ្រីស័រ​កែច្នៃ​រាប់​សិប​គ្រឿង​ចូល​ដឹក​ឈើ​នៅ​ក្នុង​ចំណុច​ស្រុក​អូររាំង​ដើម្បី​បន្ត​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ការ​រត់​ការ​ជំនួញ​ឈើ​ឆ្លងដែន​នេះ​ដោយ​មាន​ភាគី​វៀតណាម​ដាក់​ទឹក​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​ដើម្បី​រត់ការ​ទៅ​លោក មេ​បរិស្ថាន​មេព្រៃ លោកស្នងការ មេ​ប៉េអឹម​និង​លោក​ស្វាយ​សំ​អៀង​អភិបាលខេត្ត​មណ្ឌលគិរី​ទៀត​ផង​និយាយឲ្យចំ​គឺ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​តែម្ដង​។​

​ពលរដ្ឋ​សុំ​សំណូមពរ​ដល់​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​សូម​មាន​វិធានការ​បង្ក្រាប​រាល់​បទ​ល្មើស​ធនធានធម្មជាតិ​ឆ្លងដែន​និង​ចាប់​ជនឧក្រិដ្ឋ​ក្បត់ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​រកស៊ី​បទល្មើស​ជំនួញ​ឈើ​ឆ្លងដែន​ចាប់​មក​ផ្ដន្ទាទោស​តាមច្បាប់​អោយ​ខាន​តែ​បាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.