ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​ឆន្ទៈ​សាងសង់​ផ្លូវ​ថ្មី​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​សៀមរាប ដែល​ចំណេញ​ចម្ងាយ​៦៩​គីឡូម៉ែត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​ថ្លែង​បង្ហាញ​នូវ​ឆន្ទៈ​ក្នុង​ការស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត ត​ភ្ជាប់​ពី​ខេត្ត​បាត់ដំបង ទៅ​ខេត្ត​សៀមរាប​-​អង្គរ ដែល​ផ្លូវ​នេះ​អាច​កាត់បន្ថយ​ពេលវេលា ក្នុងការ​ធ្វើ​ដំណើរ ដោយ​ចំណេញ​ចម្ងាយ​រហូតដល់​៦៩​គីឡូម៉ែត្រ​។​
​ការ​ថ្លែង​របស់​សម្តេច​តេជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុង​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស បើក​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៦ នៅក្នុង​ខេត្ត​បាត់ដំបង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​នឹង​ខំ​រៀបចំ​ដើម្បី​កសាង​ផ្លូវ​ត​ភ្ជាប់​រវាង​ខេត្ត​បាត់ដំបង ជាមួយនឹង​ខេត្ត​សៀមរាប ដែល​ផ្លូវ​នោះ​នឹង​ធ្វើ អាច​ជួយ​កាត់បន្ថយ​ចំណាយ​នៃ​ការធ្វើដំណើរ ដែល​មុននេះ​ធ្វើដំណើរ​ពី​បាត់ដំបង ទៅ​បន្ទាយមានជ័យ ហើយ​ទៅ​កាន់​ខេត្តសៀមរាប ប្រៀបធៀប​នឹង​ផ្លូវ​ថ្មី យើង​អាច​ចំណេញ​រហូតដល់​៦៩​គីឡូម៉ែត្រ ដែល​ជា​ការតភ្ជាប់​មួយ​ក្នុងចំណោម នៃ​ការតភ្ជាប់​ខាង​ផ្នែក​គមនាគមន៍​របស់​យើង​»​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងទៀតថា «​ចំណុច​នេះ គឺ​ស្ថិតនៅក្នុង​បេក្ខភាព​គំរោង​នៅ​ឆ្នាំ​២០២១ ប្រសិនបើ​ការសិក្សា​ជាក់លាក់​រួចហើយនោះ យើង​នឹង​រក​ឥណទាន ដើម្បី​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ ដែល​ជា​ការតភ្ជាប់​មួយ​ដ៏​សំខាន់ សម្រាប់​ខេត្ត​បាត់ដំបង បន្ទាប់​ពី​ក្នុង​ខេត្ត​របស់​ខ្លួន បាន​ត​ភ្ជាប់​ជាមួយ​នឹង​ខេត្ត​ជុំវិញ រួម​មាន​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ហើយ​ត​ភ្ជាប់​ទៅ​ពោធិ៍សាត់ និង​ត​ភ្ជាប់​ទៅ​ខេត្ត​កោះកុង​»​។​

​ជាមួយនឹង​ការប្រកាស​អំពី​ឆន្ទៈ ក្នុង​ការសាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​នេះ​ហើយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឲ្យមាន​ការថែរ​ក្សា ឲ្យបាន​ល្អ​នូវ​ព្រលានយន្តហោះ​ខេត្ត​បាត់ដំបង (​ព្រលាន​យន្តហោះ​បែក​ចាន​) បើទោះបី​បច្ចុប្បន្ន​ព្រលាន​យន្តហោះ​នេះ មិនទាន់​មាន​ភាពចាំបាច់​ក្នុង​ការសាងសង់​ក្តី ប៉ុន្តែ​នៅពេល​អនាគត នឹង​ត្រូវ​បាន​ការអភិវឌ្ឍ​ន៍​ជា​ចាំបាច់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា «​បើទោះបី​រយៈពេល​នេះ​មិន​ទាន់​ត្រូវការ ក៏​ប៉ុន្តែ​នៅពេល​ខាងមុខ​នេះ យើង​ច្បាស់​ជា​ត្រូវការ​នូវ​ព្រលានយន្តហោះ​សម្រាប់ ខេត្ត​បាត់ដំបង ដូច្នេះ​បានជា​ខ្ញុំ​ស្នើឲ្យ​ឯកឧត្តម​អភិបាលខេត្ត ស្នើ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង យកចិត្តទុកដាក់​ទៅលើ​ការគ្រប់គ្រង ដីធ្លី​នៅ​ក្នុង​តំបន់​នេះ និង​ជៀសវាង​នូវ​ការកសាង​សំណង់​ខ្ពស់ ដែល​វា​អាច​ប៉ះពាល់​ដល់​ការហោះហើរ នៅពេលដែល​យើង​ពង្រីក​នូវ​ព្រលានយន្តហោះ​មួយ​នេះ​»​។​

​សម្តេច​តេជោ​បាន​ថ្លែងទៀតថា បើទោះបី​ព្រលានយន្តហោះ​បាត់ដំបង មិន​អាច​ក្លាយជា​ព្រលានយន្តហោះ​អន្តរជាតិ​ក្តី ប៉ុន្តែ​នៅពេល​ប្រជាជន​មាន​ការរីកចម្រើន​ផ្នែក​ជីវភាព តម្រូវការ​ធ្វើ​ដំណើ​ររ​បស់​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្ពស់ ដូច្នេះ​តម្រូវឲ្យ​មាន​ការហោះហើ​រ​ក្នុងស្រុក ទើប​ត្រូវ​រៀបចំ​ចក្ខុវិស័យ​ទុកជាមុន​បែបនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.