ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សាមញ្ញ​លើក​ទី​១០​អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ស​ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​១០​អណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​អាជ្ញាធរ​ក្រុង​ស្រុក​សរុប​៨២​នាក់​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ មន្ទីរ អង្គភាព ជំនាញ​ក្នុង​ខេត្ត​បាន​យកចិត្តទុកដាក់​អនុវត្ត និង​ដោះស្រាយ បាន​នូវ​រាល់​បញ្ហា​ប្រឈម​និង​សំណូមពរ តម្រូវការ​ជូន​ប្រជាពលរដ្ឋ​សម្រេច លទ្ធផល​បាន​ល្អប្រសើរ ពិសេស នៅ​ចំពោះមុខ​សភាពការណ៍​ថ្មីៗ​នេះ លើ​បញ្ហា​ការរីក​រាលដាល​មេរោគ កូរ៉ូណាឬ​(Covid.19) ដែល​ពិភពលោក ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​យើង បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​នេះ​។ ដោយ​ក្នុង​នោះ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​រួមចំណែក​យកចិត្តទុកដាក់​លើ​វិធានការណ៍ ឆ្លើយតប​ក្នុង​ការត្រៀម​លក្ខណៈ បង្ការ​ការពារ​ទប់ស្កាត់ ដោយ​មាន​ការរៀបចំម​ន្ទីរ​ពេទ្យ​បង្អែក​ទាំង​៥​ក្នុង​ខេត្ត​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​។

​ទន្ទឹមនឹងនោះ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត បន្ត​យកចិត្តទុកដាក់ បង្កើន​ការខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​និង​សំណូមពរ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​នៅ​សេសសល់ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស ចៀសវាង​ការដោះស្រាយ​មាន​ការយឺតយ៉ាវរ​វា​ង​អ្នកមានអំណាច​មាន​លុយ​ជាមួយនឹង​ប្រជាពលរដ្ឋ ប្រសិនបើ​បញ្ហា​ទាំង​នេះ​កើតឡើង​អាច​នាំឱ្យ​ប្រជាពលរដ្ឋ​យើង យល់ច្រឡំ អស់​ជំនឿ​លើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​ក៏​ដូចជា​រាជរដ្ឋាភិបាល​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់​ឱ្យដឹង​ពាក់ព័ន្ធ​នឹង​ការងារ​ចុះ​ធ្វើ​វេទិកា​សាធារណៈ នៅតាម​បណ្ដា​មូលដ្ឋាន​ក្រុង ស្រុក សង្កាត់​ដោយ​គិត ចាប់ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩​រហូតមកដល់​ពេលនេះ​មាន​រយៈពេល​៥​ខែ​រួច​មក​ហើយ​។ ជា​លទ្ធផល​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​រួចរាល់​អស់​ហើយ​បាន​ចំនួន​៣១ ក្នុងនោះ​បាន​នឹង​កំពុង​ជំរុញ​ការដោះស្រាយ​មាន​ចំនួន​៤៧​និង​នៅ​មិនទាន់​បាន​ដោះស្រាយ​ចំនួន​៨៨ ហើយ​រដ្ឋបាល​ខេត្ត​និង​ខិតខំ​ជំរុញ​ការដោះស្រាយ​បន្តទៀត ដើម្បី​ធ្វើ​យ៉ាងណា​ការដោះស្រាយ​ពី​ច្រើន ឱ្យមក​តិច​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

​ដោយឡែក​ការអនុវត្ត​ច្បាប់ ពាក់ព័ន្ធ​នឹង​ការដោះស្រាយ បញ្ហា​ផ្សេងៗ ក្នុងករណី​មាន​ទំនាស់ រវាង​បុគ្គល​និង​បុគ្គល​នៅ​ថ្នាក់​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ ឯកឧត្តម​ក៏​បាន​បញ្ជាក់ថា​គឺ​ផ្អែក​លើ​ការដោះស្រាយ​របស់​រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ ក្នុង​វិធាន​ទី​១ ហើយ​បើ​ដោះស្រាយ​មិន​បាន​រាយការណ៍​មក​រដ្ឋបាល​ថ្នាក់​ខេត្ត​ជា​ការដោះស្រាយ​វិធាន​ទី ២​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ប៉ុន្តែ​អ្វី​ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ តាម​នីតិវិធី​ច្បាប់​ដោយ​មិន​ទុក​ឱ្យ​បុគ្គល​រំលោភ​ច្បាប់​រួចខ្លួន​បានឡើយ​។​

​លោក​អភិបាលខេត្ត​ក៏បាន ថ្លែងអំណរគុណ​ដល់​ស​មាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ​សហការ​គាំទ្រ និង​លើកទឹកចិត្ត​រាល់​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ដែល​ធ្វើឲ្យ​ខេត្ត​មាន​ការរីកចម្រើន​ទាំង​នយោបាយ សេដ្ឋកិច្ច​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ បាន​កាន់តែ​ប្រសើរឡើង​ជា​បន្តបន្ទាប់​។ ជាមះយ​នេះ​លោក​អភិបាល​ខេត្ត ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ត្រូវ​បង្កើន​កិច្ចសហការ ក្នុង​ការអភិវឌ្ឍ​ក្រុង ស្រុក​ឃុំ សង្កាត់ និង​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.