ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង... ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត...

ប្រកាស​ទទួលស្គាល់ សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង អាណត្តិ​ទី​១ លើក​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​ន​ន្ទីរ អគារ ខ សាលាខេត្ត មាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់ សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង អាណត្តិ​ទី​១ លើក​ទី​២ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​រង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន អាជីវករ ពាណិជ្ជករ និង​តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​ក្នុង​ខេត្ត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​កោត​ស​សើ​ចំពោះ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដែល​បាន ខិតខំ​សហការ​រៀបចំ​បង្កើត​សភាពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង និង​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ជួយ​សម្របសម្រួល និង​គាំទ្រ​ចាប់ពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស និង​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​សភា​ពាណិជ្ជកម្ម នៅ​លើក​ទី​១ និង​នៅ​លើក​ទី​២​នេះ រហូត​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ទ​ទួល​ស្គាល់ និង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ​ដែល​មាន​លោក សុក រ៉ាដូ ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ថ្មី ។​

​ឯកឧត្ដម​អភិបាល បានបង្ហាញ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា សភាពាណិជ្ជកម្ម​ខេត្ត នឹង​ដើរតួនាទី​ដ៏​សំខាន់ ជា​យន្តការ​ជួយ​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​កៀរគរ​ការវិនិយោគរ​បស់​រាជរដ្ឋាភិបាល​បាន​កាន់តែ​ជោគជ័យ​ថែម​ទៀត ជាពិសេស​ក្នុង​ការការពារ​នូវ​ផលប្រយោជន៍​ជូន​ដល់​ឧស្សាហករ ពាណិជ្ជករ អាជីវករ និង​កសិករ​នៅ​ក្នុង​ខេត្ត ។​

​ក្នុងឱកាស​នោះ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ថា​សភាពាណិជ្ជកម្ម​ក្នុងប្រទេស​កម្ពុជា​យើង​កើតឡើង​ដោយ​ការបោះឆ្នោត​ជ្រើសតាំង មិនមែន​កើតឡើង​ដោយ​ការតែងតាំង​នោះទេ ចំណុច​នេះ​ហើយ​ដែល​ធ្វើឲ្យ​ក្រុម​អាជីវករ​ទាំងអស់មា​ន​ការពេញចិត្ដ និង​សប្បាយចិត្ដ ដោយសារ​តែ​លទ្ធផល​ដែល​ចេញមក គឺ​មាន​ភាពត្រឹមត្រូវ និង​យុត្ដិធម៌​បំផុត ។ ជាមួយ​នេះ​ឯកឧត្ដម ក៏​បាន​ផ្ដាំផ្ញើ​ដល់​សភា​ពាណិជ្ជកម្ម​ខេត្ដ​ស្វាយរៀង ត្រូវធ្វើ​យ៉ាងណា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ដើម្បី​ដំណើរការ​ទៅមុខ​ឲ្យបាន​ជោគជ័យ និង​រលូន​ជានិច្ច ។​

​សូមបញ្ជាក់​ថា យោង​អនុក្រឹត្យ​លេខ ០៨ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២០ ត្រូវបាន​ទទួលស្គាល់​ស​មាជិក​ជ្រើសតាំង​សភា​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង ចំនួន ១៥​រូប ដែល​មាន​លោក សុក រ៉ាដូ ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​អាណត្តិ​ទី​១ លើក​ទី​២ ។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.