ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ

​រដ្ឋបាល​ស្រុក​ពញាឮ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្តាល ៖ នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២០ លោក ថន សុ​វណ្ណា អភិបាល នៃ​គណៈ​អភិបាល ស្រុក​ពញ្ញាឮ និង​លោកស្រី​ជា​ភរិយា និង​លោកស្រី​ជំទាវ សេង​វណ្ណ​សាយ​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​សមា​នារីៗ លោកស្រី មេឃុំ ស្មៀន​ជំទប់ មេភូមិ អនុ​ភូមិ និង​អ្នកពាក់ព័ន្ធ​សរុប​ចំនួន ២១៦ នាក់​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី ហង្ស ចន្ថា ប្រធាន​អនុសាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អាន​ព្រះរាជសារ​សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្រោម​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» ជូន​ដល់​អង្គពិធី​។​

​លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​លើកឡើង សំណេះសំណាល ក្នុងឱកាស ប្រារព្ធ​ទិវា​អន្តរជាតិ​នារី ៨​មីនា នេះ​ថា​ជា​រៀងរាល់ឆ្នាំ រដ្ឋបាល​ស្រុក​ពញាឮ តែងតែ​ប្រារព្ធ​ពិធី​ខួប​៨​មីនា​ជា​រាងរាល់ឆ្នាំ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ៨​មីនា មាន​គោលបំណង រំលឹក​ដល់​សេចក្តីក្លាហាន និង​ការខិតខំ​តស៊ូ​រប​ស់បុ​ព្វ​បុរស​ជា​ស្ត្រី​ទូទាំង​សកលលោក ដើម្បី​សិទ្ធិ​សិរី​ភាព និង​តួនាទី ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី​នៅក្នុង​សង្គម ។​

​សំខាន់​ជាង​នេះ​ទៀត ទិវា​នេះ​ផ្តល់ឱកាស​ឲ្យ​យើង​ទាំងអស់​គ្នា​នា​សម័យ​បច្ចុប្បន្ន អាច​ឆ្លុះបញ្ចាំង និង​អបអរសាទរ ចំពោះ​សមិទ្ធផល​ទាំងឡាយ​ដែល​សម្រេចបាន​ក្នុង​ការលើកកម្ពស់ ការចូលរួម​របស់​ស្ត្រី​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុងនាម​ខ្ញុំ សូម​គាំទ្រ​លើ​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ​» បាន​រំលេច​ពី​តម្លៃ​សុខសន្តិភាព និង​អរគុណ​សន្តិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ថែរក្សា​សន្តិភាព​ឲ្យនៅ​គង់វង្ស​យូរអង្វែង​ឆ្ពោះទៅមុខ​ទៀត​។

​លើសពីនេះ​ទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រទេស​កម្ពុជា​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​នៅលើ​ពិភពលោក និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេសជិតខាង ជាប់​ព្រំដែន កសាង​តំបន់​ព្រំដែន ជា​តំបន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​។​

​លោក ថន វណ្ណា អភិបាលស្រុក​ងា​ឮ​បាន​បញ្ជាក់​ប្រាប់ អ្នក​សារព័ត៍មាន​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់ លើកកម្ពស់​ស្ត្រី​ក្នុងនោះ បាន​ដាក់បញ្ចូល​ស្ត្រី​ទៅ​បម្រើ​ការងារ​នៅតាម​ស្ថាប័ន មន្ទីរ ក្រសួង និង​អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់ថ្នាក់ ក៏​ដូច​ក្នុង​ជួរ កងកម្លាំងប្រដាប់អាវុធ​ផងដែរ ដើម្បី​ចូលរួម​ចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ពោល​គឺ​ស្ត្រី​អាច​បំពេញ​ការងារ​បាន​គ្រប់បែប​យ៉ាង​ដូច​បុរស និង​មាន​ភាព​អត់ធ្មត់​ជាង​បុរស​។​

​ក្នុងឱកាស​នោះ លោកជំទាវ សេង វណ្ណ​សាយ រដ្ឋលេខាធិការដ្ឋាន​សួង​ធនធានទឹក​នឹង​អុតុនិយម ក៏​បាន​ជូន​ប្រាក់​១០០០០០​រៀល​(​ដប់​មឺ​នរៀល​) និង​ថ្នាំពេទ្យ​ព្យាបាល​ក្រពះ​មួយ​ដប​ដល់​បងប្អូន​ជា​នារី ដែល​បាន​ចូលរួម​ខួប​លើក​ទី​១០៩ ទិវា​អន្តរជាតិ​នារី ០៨ មីនា ឆ្នាំ​២០២០​នេះ ដោយ​ក្តី​សប្បាយរីករាយ​៕
​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.