ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​÷​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លើកទឹកចិត្ត​មន្ត្រីក្រោមឱវាទ​ចូលរួម​ផ្តល់​ឈាម​មួយឆ្នាំឲ្យ​បាន​២​ដង​ដែលជា​អំពើ​មនុស្សធម៌​ដ៏​ល្អ​និង​មាន​អត្ថប្រយោជន៍​ជួយ​ដល់​សង្គម ជួយ​អ្នកជំងឺ​ដែល​ប្រឈម​នឹង​ការខ្វះ​ឈាម នឹង​តម្រូវការ​ឈាម​ចាំបាច់​របស់​គ្រួសារ​រងគ្រោះ ដែល​បាន​ជួប​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ផ្សេងៗ ។​
​អ្នកយកព័ត៌មាន​យើង​ធ្វើ​សេចក្តីរាយការណ៍ ។​

​ថ្លែង​ក្នុង​កម្មវិធី ផ្តល់​ឈាម ផ្តល់​សេចក្តីស្រលាញ់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ សកម្មភាព​បរិច្ចាគ​ឈាម​របស​ក្រុម​មន្ត្រី​រាជការ​នាពេលនេះ​គឺជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌​ដ៍​មាន​តំលៃ ដែល​មន្ត្រីរាជការ​គ្រប់រូប​គួរ​ចូលរួម​ទាំងអស់គ្នា ជា​ពិសេស​ជួយ​អ្នកជំងឺ​ដែល​ខ្វះ​ឈាម បង្ហាញ​ពី​សាមគ្គីភាព និង​ចូលរួម​ការងារ​សង្គម​ដើម្បី​ប្រទេសជាតិ ហើយ​ជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ផងដែរ ។​

​ឯកឧត្តម​ចង់ឲ្យ​មន្ត្រីរាជការ​ទាំងអស់គួរ​ចូលរួម​បរិច្ចាគ​ឈាម​ក្នុង​មួយ​ឆ្នាំ​បាន​២​ដង ព្រោះ​ការបរិច្ចាគ​ឈាម​មិន​ប៉ះពាល់​ដល់​សុខភាព ទេ​ពីព្រោះ​ថា​ឈាម​ដែល​បាត់បង់​វា​នឹង​បំពេញ​យ៉ាង​ឆាប់រហ័ស និង​ជួយ​ឲ្យមាន​សុខភាព​ល្អ​ថែមទៀត​ផង​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ថា ៖ ខ្ញុំ​សូម​សរសើរ​នូវ​ការផ្តួចផ្តើម​គំនិត​របស់​ក្រុមយុវជន​ក្រសួង​ព័ត៌មាន ដែល​បាន​ខិតខំ​រៀបចំ​ជា​ការ​ផ្ដល់​ឈាម ដើម្បី​ជា​ការបរិច្ចាគ​ឈាម​របស់​យើង ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ឈាម​ទាំង​ប៉ុន្មាន នេះ​ជា​ការប្រឹងប្រែង​មួយ​ដើម្បី​ជំរុញ​ឲ្យទៅ​ជា​ចលនា​មួយ​ក្នុង​ការផ្ដល់​ឈាម​សម្រាប់​អ្នក​ដែល​ត្រូវការ ដូច្នេះ​លើក​ក្រោយ​យើង​រៀបចំ​ចលនា​យុវជន​ព័ត៌មាន​ផ្ដល់​ឈាម​ដែល​មាន​អ្នកចូលរួម​ច្រើន​រយ​នាក់ ហើយ​ជា​ការរួមចំណែក​មួយ​ក្នុងការ​សង្គម​របស់​យើង​ដែរ ។​

​ឯកឧត្តម ងឿ​ន ច័ន្ទ​លីន​ប៉ូឡែ​ន អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ព័ត៌មាន​បានឲ្យដឹងថា ការស្មគ្រ័ចិត្ត​របស់​យុវជន​យើង ពិតជា​បាន​រួមចំណែក​ធំ​ក្នុង​ការលះបង់​ពេលវេលា​ដ៍​មាន​តំលៃ ក្នុង​ការស្ម័គ្រចិត្ត​ពិតប្រាកដ​ចេញពី​ក្រអៅ​បេះដូង និង​ប្រកបដោយ​ឆន្ទះ​មនុស្សធម៌ ជា​ការជួយ​លើកស្ទួយ​វិស័យ​សុខាភិបាល និង ជួយ​បំពេញ​តំរូវការ​ចាំបាច់​មួយ​ចំណែក ក្នុងការ​សង្គ្រោះ​ដល់​ជីវិត​របស់​ជនរងគ្រោះ និង​ពលរដ្ឋ​ទូទៅ​ក្នុង​សង្គម កម្ពុជា​របស់​យើង ។​

​ឯកឧត្តម​មាន​ប្រសា​ន៍​ថា ៖ នេះ​ជា​ព្រឹត្តិការណ៍​ដ៍​សំខាន់​មួយ​ក្នុងចំណោម​បេសកម្ម​ដ៏​វិសេសវិសាល​ដ៍ទែទៀត ក្នុង​ការបំពេញ​កាតព្វកិច្ច​ជា​មន្ត្រីរាជការ និង​ក្រប​ខណ្ឌ​របស់​ខ្លួន​ក្នុង​ក្រសួង​ព័ត៌មាន ការបរិច្ចាគ​ឈាម​មាន​អត្ថន័យ​និង​អត្ថប្រយោជន៍ ជួយ​សង្គម ជួយ​អ្នក​ជម្ងឺ​ប្រឈម​មុខ​បំផុត​នៅ​ការខ្វះ​ឈាម តម្រូវការ​ឈាម​ចាំបាច់​របស់​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ជួប​នឹង​ឧបទ្ទេវហេតុ​គ្រោះថ្នាក់​ចរាច​រណ៍នា​នា​ដែល​នេះ​បាន​បង្ហាញ​ពី​សាមគ្គីភាព​ដ៏​ស្អិតរ​មួ​តនៃ​ការចូលរួម​កិច្ចការ​សង្គម​ដើម្បី​ប្រទេស និង​ដើម្បី​ជាតិ​យើង ។​

​សូមបញ្ជាក់​ថា កម្មវិធី​ផ្តល់​ឈាម ផ្តល់​សេចក្តីស្រលាញ់​បាន​ប្រព្រឹត្តិ​ទៅ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​រាជកា​រទាំង​៥​អគ្គនាយកដ្ឋាន​និង​មន្ត្រីរាជការ​មកពី មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រៃវែង និង​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.