ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ណែនាំ​តាម​ស្នងការ​ខេត្ត ឲ្យ​ពង្រឹង​គ្រប់គ្រង​ជនបរទេស​ក្នុងផ្ទះ​សំណាក់ សណ្ឋាគារ កាស៊ីណូ ដែល​អាច​បង្ក​បទល្មើស​ផ្សេងៗ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​-​កំពង់ធំ​)៖ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក អ៊ុក ហៃ​សីឡា អគ្គនាយករង​អន្តោប្រវេសន៍ តំណាង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទិ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ដឹកនាំ​ក្រុមការងារ គ្រប់គ្រង​វត្តមាន​ជនបរទេស​តាម​ប្រព័ន្ធ Foreigner Presence in Cambodia System (FPCS) របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​ការប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​វត្ត​មាន​ជនបរទេស នៅ​ស្នងការ​រដ្ឋា​ន​នគរបាល ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ឆ្នាំង​។​

​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ធ្វើឡើង​នា​ពេល​ព្រឹក និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ធ្វើឡើង​នា​ពេល​រសៀល ដោយ​មាន​ការចូលរួម​ពី​ស្នងការ​នគរបាល​ខេត្ត​ទាំង​២ លោក​ស្នងការរង​ទទួល​ការងារ​អន្តោប្រវេសន៍ ស្នងកា​រង​ទទួល​ផែន​សន្តិសុខ និង​លោក​អនុប្រធាននាយកដ្ឋាន លោក​អធិការ​-​អធិការរង លោកនាយ​-​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​មន្ត្រី​ជាច្រើន​នាក់​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ បាន​ធ្វើ​ការណែនាំ​ដល់​លោកស្នងកា​រង លោក​អធិការ -​អធិការរង ជាពិសេស​លោក​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល ប៉ុស្តិ៍​រដ្ឋបាល​នគរបាល ត្រូវ​យកចិត្តទុកដាក់​យល់​ច្បាស់​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS ដើម្បី​ជា​គ្រូ​បង្គោល និង​ធ្វើ​ការណែនាំ​បង្រៀន​បន្ត​ដល់​បណ្តា​ម្ចាស់​ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ឬ​អ្នក​កាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ​។​

​បន្ទាប់មកទៀត ក្រុម​ការងារ​បច្ចេកទេស​ត្រួតពិនិត្យ និង​គ្រប់គ្រង​ប្រព័ន្ធ FPCS បាន​ធ្វើ​បទ​បង្ហាញ​បន្ថែមទៀត​អំពី​របៀប​បង្កើត​គណនី និង​របៀប​ប្រើប្រាស់​ប្រព័ន្ធ FPCS និង​បាន​បង្កើត​គណនី ជូន​ដល់​មន្ត្រី​មួយចំនួន​ដែល​ពុំ​យល់​ផងដែរ​។ ក្នុងពេលនោះ​ដែរ​ក្រុម​ការងារ​បាន​ចុះ​ទៅ​ធ្វើ​ការបង្ហាត់បង្រៀន ដល់​ម្ចាស់​ផ្ទះសំណាក់​មួយ​ចំនួន​នៅក្នុង​ខេត្ត​ព្រះវិហារ អំពី​ការប្រើប្រាស់​កម្មវិធី FPCS នេះ​ផង​ដែរ​។​

​លោក​ឧត្តមសេនីយ៍ បាន​ថ្លែងថា កន្លងមកនេះ​មាន​ខេត្ត​មួយចំនួន គ្រប់គ្រង​ជនបរទេស​មិនបាន​ល្អ ហើយ​ជន​បរទេស​ទាំងនោះ បាន​បង្ក​បទល្មើស​ផ្សេងៗ និង​បាន​លាក់ខ្លួន​នៅ​ក្នុង​ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ជាដើម​។ ដោយ​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ នៅពេល​អាជ្ញាធរ​បរទេស​ស្នើ​សុំ​រក​មុខសញ្ញា​ដែល​ចូលមក​ប្រទេស​យើង គឺ​វា​មាន​ការពិបាក​ក្នុង​ស្រាវជ្រាវ​រក​មុខសញ្ញា​ទាំងនោះ​។​

​ការប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System ) អត្តសញ្ញាណ​ជន​បរទេស​ទាំងអស់ នឹង​ចូល​ទៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​សមត្ថ​កិច្ច ហើយ​ក៏​ងាយស្រួល​ក្នុងការ គ្រប់គ្រង​ជនបរទេស ជាពិសេស​គឺ​ការបង្ក្រាប​បទល្មើស និង​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន បាន​ទាន់ពេល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.