ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​អញ្ជើញ​ជួប​សំ​ណេះ​​សំ​ណា​ល​និង​ជូន​ដំណើរ​ពលទាហាន​ដែល​ទើប​ជ្រើសរើស​ថ្មី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ព​ជើងគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ឆ្នាំ ២០២០ បាន​អញ្ជើញ​ជួប​សំណេះសំណាល​និង​ជូន​ដំណើរ ដល់​យុវជន​ស្ម័គ្រចិត្ត ដែល​ជា​ពលទាហាន​ជ្រើសរើស​ថ្មី​ចូល​
​បំពេញ​ក្របខណ្ឌ​ឱ្យ​កងទ័ព​ជើងគោក ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅឯ​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ​តា​យ អភិបាលខេត្ត​បាន​លើកឡើង​ថា​
​យុវជន​ស្ម័គ្រចិត្ត​ដែល​ជា​ពលទាហាន​បាន​ជ្រើសរើស​ថ្មី​នាពេលនេះ គឺជា​ការអនុវត្តន៍​ផ្អែក​តាម​ផែនការ​នៃ​កម្មវិធី​កំណែទម្រង់​និង​ពង្រឹង​សមត្ថភាព របស់​កង​យោធពលខេមរភូមិន្ទ​នៃ​ក្រសួង​ការពារជាតិ​ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការបំពេញ កាតព្វកិច្ច​ការពារ​ជាតិ មាតុភូមិ ការពារ ទឹកដី អធិបតេយ្យភាព​ជាតិ សេចក្ដីសុខក្សេមក្សាន្ត​សុភមង្គល​ជូន​ប្រជាជន​យើង ជាពិសេស​គឺ​ការបង្កើត​កងកំលាំងប្រដាប់អាវុធ​មួយ​ដែល មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​ជាង​មុន និង​សាកស​ម​ជា​កងទ័ព​ដែល​មាន​សមត្ថភាព​ពេញលេញ និង​ស្មារតី​ស្នេហា​ជាតិ​ខ្ពស់ ហ៊ាន​ធ្វើ​ពលិកម្ម បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុងពេល​ប្រយុទ្ធ​ជាមួយ​ខ្មាំងសត្រូវ​លើ​គ្រប់​សមរភូមិ និង​បាន​ចូលរួម​ក្នុង​សកម្មភាព​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ប្រកប​ដោយ​លក្ខណៈសម្បត្តិ​និង​បច្ចេកទេស​ជំនាញ​សមស្រប​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ឱ្យដឹង​ដែរ​ថា បេក្ខជន ដែល​បាន​ដាក់ពាក្យ​ចូលរួម​ការប្រលង សម្រាប់​នៅ​ខេត្ត​កំពត មាន​ចំនួន​៥៤០​នាក់​ក្នុងនោះ​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ចំនួន​២១២​នាក់ នារី​មាន​ចំនួន​១​នាក់ រី​ឯ​ចំនួន​ដែល​ជាប់​ជា​បេក្ខជន​បម្រុង​មាន​ចំនួន​១៣២​នាក់ ក្នុងនោះ​នារី​មាន​ចំនួន​៦៧​នាក់​។

​លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន ផ្ដាំផ្ញើ​ដល់​ក្មួយៗ​ជា​ពលទាហាន​ដែល​ទើប​ប្រឡង​ជាប់​ជា​ស្ថាពរ​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ក្នុងពេល​ក្លាយ​ជា​កងទ័ព ក្នុង​កាតព្វកិច្ច​បម្រើ​ជាតិ​សាសនា​ព្រះមហាក្សត្រ​គឺ​៖

​ទី​១-​ត្រូវ​អនុវត្ត​ឲ្យបាន​ល្អ​នូវ​រាល់​បទបញ្ជា​របស់​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ ពិសេស​ត្រូវ​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ នូវ​រាល់​មេរៀន​របស់​កងទ័ព​និង​ក្បួន​យុទ្ធសាស្ត្រ​នានា ដើម្បី​ឲ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការការពា​រ​បូរណភាព​ទឹកដី និង​ការពារ​សេចក្ដីសុខ​ជូន​ប្រជាជន​កម្ពុជា ការពារ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ជូន និង​ប្រឆាំង​ដាច់ខាត​នៅ​ការប៉ុនប៉ង​ណាមួយ​ដែល​មាន​បំណង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​និង​ការធ្វើបដិវត្ត​ពណ៌​នៅ​កម្ពុជា​។​

​ទី​២-​ត្រូវ​លើកកម្ពស់​ឆន្ទៈ​ម្ចាស់ការ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការរស់នៅ​តាម​បណ្ដា​កងឯកភាព ទោះ​ជិត ឬ​ឆ្ងាយ​ក៏​មិន​ត្រូវ រុញ​រា ត្រូវ​ចេះ​អត់ធ្មត់ តស៊ូ​ដើម្បី​ការពារជាតិ ការពារ​សន្តិភាព ដែល​យើង​កំពុង​មាន​ដូច​សព្វថ្ងៃនេះ​ដោយ​មិន​អាច​ឱ្យ​ជន​ណា​ម្នាក់​មក​បំផ្លាញ​សន្តិភាព​នេះ​បានឡើយ និង​ទី​៣-​ត្រូវ​ចង​ចាំ​ថា ការជ្រើសរើស​កងទ័ព​គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ដូច​បាន កំណត់​ក្នុង​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ រួម​និង​គណៈ​ធិបតី​ក៏បាន​អញ្ជើញ បំពាក់​ក្រមា​ជូន​ដំណើរ​ដល់​ពលទាហាន​ថ្មី​នឹង​ផ្ដល់ជូន​ក្មួយៗ​ជា​ពលទាហាន​ថ្មី​ទាំងអស់នោះ ចំនួន​២១២​នាក់ ក្នុង​ម្នាក់​ក្រមា​១​និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន​១៧.៨០០.០០០​រៀល​នឹង​ឧបត្ថម្ភ​ដល់​សា​ហ៊ុយ​ថ្លៃ​ការដឹកជញ្ជូន​ពលទាហាន​ថ្មី​ទាំងអស់​នោះ​នៅ​សាលា​ហ្វឹកហ្វឺន​ទាហាន​ទី​បី​របស់​យោធភូមិ​ភាគ​ទី​៣​ខេត្ត​កំពង់ស្ពឺ​សរុប​ថវិកា​ចំនួន​៧.២០០.០០០​រៀល​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.