ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ==> ជួបជាមួយ គណៈប្រតិភូ CGCC និង GBA Alliance ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធានសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង (CGCC) និងជាប្រធានសម្ព័ន្ធសហគ្រិន Guangdong- Hong Kong-Macao Greater Bay Area (GBA Alliance) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះរដ្ឋបាលពិនិត្យទីតាំងអគារ ខុនដូរ (the park way )ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ពិភាក្សាការងារសំខាន់ៗ

​មន្ទីរអប់រំ​ធ្វើ​ពិធី​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ខេត្ត​កែប សម្រាប់​ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ការ ប្រឡង ជ្រើសរើស សិស្ស ពូកែ ទូទាំង ខេត្ត កែប សម្រាប់​ឆ្នាំ​២០២០ ត្រូវបាន ចាប់ ផ្តើម​រៀបចំ​នៅ​ថ្ងៃ ទី​២៥ ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង លើ មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និង អក្សរសិល្បិ៍​ខ្មែរ ទាំង ថ្នាក់ ទី​៩ និង ទី​១២​។​

​លោក អ៊ុក ឌី​ណា​រ៉ាវុឌ្ឍ ប្រធាន មណ្ឌល បាន ប្រាប់ឲ្យដឹង​ថា ៖ យើង​មាន ១​មណ្ឌល​ប្រឡង មាន​០៤​បន្ទប់ និង​មាន​បេក្ខជន មក​ពី​វិទ្យាល័យ និង​អនុវិទ្យល័យ​ទូទាំង​ខេត្ត សរុប​ចំនួន ៩៦​នាក់ ស្រី ៦៥​នាក់ ក្នុងនោះ​ថ្នាក់ ទី​១២ មាន​បេក្ខជន​សរុប​ចំនួន ២៤​នាក់ ស្រី ១៤​នាក់ ក្នុងនោះ​មុខវិជ្ជា​គណិតវិទ្យា សរុប ៨​នាក់ ស្រី ៥​នាក់​មុខវិជ្ជា​រូបវិទ្យា សរុប ៨​នាក់ ស្រី ៤​នាក់ មុខវិជ្ជា​អក្សរសិល្បិ៍​ខ្មែរ សរុប ៨​នាក់ ស្រី ៥​នាក់​។ ថ្នាក់ ទី​៩ មាន​បេក្ខជន​សរុប​ចំនួន ៧២​នាក់ ស្រី ៥១​នាក់ ក្នុងនោះ​មុខវិជ្ជា​គណិតវិទ្យា សរុប ២៤​នាក់ ស្រី ១៥​នាក់ មុខវិជ្ជា​រូបវិទ្យា សរុប​២៤​នាក់ ស្រី ១៣​នាក់ មុខវិជ្ជា​អក្សរសិល្បិ៍​ខ្មែរ សរុប ២៤​នាក់ ស្រី ២៣​នាក់​។​បេក្ខជន​អវត្តមាន​មិន​មក​ប្រឡង មាន​នៅ​ថ្នាក់ ទី​៩ សរុប​ចំនួន ០២​នាក់ ស្រី ០១​នាក់​។​

​វិញ្ញាសា ដែល ត្រូវ ប្រឡង មាន ៣​វិញ្ញាសា គឺ ឯកទេស ទី​១ រយៈពេល ២​ម៉ោង , វប្បធម៌ ទូទៅ រយៈពេល ៣០​នាទី និង ឯកទេស ទី​២ រយៈពេល ២​ម៉ោង ហេ​ី​យ​ការ ប្រឡង នេះ ប្រព្រឹត្តិ ទៅ រយៈពេល ១ ថ្ងៃ ពេញ​។​

​ក្នុងឱកាស​នោះ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត​កែប តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​កោតសរសើរ​ប្អូនៗ​ដែល​ខិតខំ​រៀនសូត្ររ​ហូត​បាន​ក្លាយជា​សិស្ស​ពូកែ​ប្រចាំ​សាលា​នីមួយៗ ហើយ​បាន​មក​ចូល​ប្រឡង​យក​ជ័យលាភី​ជា​សិស្ស​ពូកែ​ថ្នាក់​ខេត្ត និង​ត្រៀម​ខ្លួន​ចូលរួម​ប្រកួតប្រជែង​សិស្ស​ពូកែ​ថ្នាក់​ជាតិ​ជា​បន្ត​ទៀត ។ ដូច្នេះ​ប្អូនៗ​ត្រូវ​ខិតខំ​បញ្ចេញ​សមត្ថភាព​ដើម្បី​កិត្តិយស​ខ្លួនឯង ក្រុមគ្រួសារ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​យើង​ទាំងមូល ជាពិសេស​គឺ​ដើម្បី​អនាគត​របស់​ខ្លួន និង​ក្លាយខ្លួន​ទៅ​ជា​ទំពាំង​ស្នង​ឫស្សី​យ៉ាង​ពិតប្រាកដ សម្រាប់​សង្គមជាតិ​យើង​ទាំងមូល​។

​បន្ថែម​ពី​នោះ លោក សោម ពិសិដ្ឋ ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោកគ្រូ អ្នកគ្រូ ដែល បាន​ខិត​បំពេញ​ភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ប្រកបដោយ​តម្លាភាព និង​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​ដល់​បេក្ខជន​ដែល​មាន សមត្ថភាព​ពេញលេញ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.