ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏

​លោក ជាវ តា​យ អភិបាល ខេត្ត ជួបប្រជុំ សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី រ៉ាំរ៉ៃ​តាំងពី​ឆ្នាំ​២០១៦​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដី​ឡូត៍ មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បញ្ហា​ទំនាស់​ដីធ្លី ដែល​ពាក់ព័ន្ធ​នឹង​ព្រំ​ផ្លូវ និង​លំនៅស្ថាន​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​ដី​ឡូត៍​ដែល​មាន​ភាព​រ៉ាំរ៉ៃ តាំងពី​ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ទីតាំង​ក្នុង​មូលដ្ឋាន​ភូមិ​ព្រៃ​ត្នោត​ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត ជា​យូរ​ឆ្នាំ​កន្លងមក​នោះ ត្រូវបាន​ធ្វើ​ការសម្របសម្រួល​ដោយ​អាជ្ញាធរ​ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​២៤​ខែ​កុម្ភៈ ឆ្នាំ ២០២០​។​

​ការដោះស្រាយ​សម្របសម្រួល​នេះ ក្រោម​ការចូលរួម​ពី លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​មាន​ការចូលរួម ពី​លោក​អភិបាល រង​ខេត្ត​ទទួលបន្ទុក​ការងារ​ដីធ្លី​ព្រមទាំង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ និង​ស្រុក​ទឹកឈូ ដើម្បី​បើក​កិច្ចប្រជុំ​សម្របសម្រួល​រវាង​ប្រជ​ពលរដ្ឋ​និង​ម្ចាស់​ដី​ឡូត៍ ដែល​ជា​គូភាគី​ទំនាស់ ដើម្បី​ធ្វើ​ការដោះស្រាយ ក្នុង​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងសងខាង​រវាង​ប្រជាពលរដ្ឋ​និង​ម្ចាស់​ដី​ឡូត៍​។​

​កិច្ច ប្រជុំ​បន្ទាប់ពី​បាន​ស្ដាប់​នូវ​រាយការណ៍​បណ្ដឹង​កន្លង​មក​របស់​ប្រជាពលរដ្ឋ ដែល​បាន​ដាក់ជូនឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ អន្តរាគមន៍​ដោះស្រាយ ពាក់ព័ន្ធ​ជាមួយ​ម្ចាស់​ដី​ឡូត៍ ដែល​បាន​បិទ​ផ្លូវ​ឆ្លងកាត់​ចេញ​ចូល​ដីស្រែ​និង​លំនៅស្ថាន​របស់​ពួកគាត់ និង​មតិ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ចប្រជុំ​នេះ ដែល​ភាគច្រើន សុំ​ស្នើ​អោយ​ម្ចាស់​ដី​ឡូត៍ គូភាគី​ទំនាស់ អោយជួយ សម្របសម្រួល​ដោះស្រាយ​បើកផ្លូវ​អោយ​ពួកគាត់​បាន​ធ្វើដំណើរ​ចេញចូល​ឆ្លងកាត់​ដីស្រែ​ឬ​លំនៅស្ថាន​របស់​ពួកគាត់​រួចមក ។

​ជា​លទ្ធផល​កិច្ចប្រជុំ លោក ម​ជា​វ តា​យ​អភិបាលខេត្ត បាន​ធ្វើ​ការសម្របសម្រួល​ដល់​គូភាគី​ទំនាស់ រវាង​ប្រជាជន​និង​ម្ចាស់​ដី​ឡូត៍​ឱ្យ​មាន​ការ​សម្បទាន​យោគយល់​គ្នា​ទៅវិញទៅមក​ដោយ​ធ្វើយ៉ាងណា ការដោះស្រាយ​តាម​គោលការណ៍​ឈ្នះ​ឈ្នះ​រវាង​ភាគី​ទំនាស់​ទាំង​សងខាង​។​

​លោក​អភិបាល ខេត្ត បានបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​គឺជា សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ហើយ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ជំហាន​ដំបូង​គឺ រដ្ឋបាលខេត្ត ពុំ​មាន​ជម្រើស​ណា ក្រៅពី​ការសម្របសម្រួល​សម្បទា​ន​គ្នា​រវាង​ភាគី​ទំនាស់​បានឡើយ គឺ​អនុវត្តន៍​ទៅតាម​គោលការណ៍​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ក្រៅ​ប្រព័ន្ធ​តុលាការ​។

​ជាមួយនេះ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ដាក់​សំណូមពរ​ស្នើសុំ​ទៅ ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ស្ងប់ចិត្ត រី​ឯ​ម្ចាស់​ដី​ឡូត៍​ដែល​បាន​បិទផ្លូវ សូមឲ្យ​មាន​ការឆ្លើយត​ប​យ៉ាង​ឆាប់ ពោល​គឺ​ឆ្លើយតប​តាម​ការកំណត់​ស្នើ​សុំ​របស់​ម្ចាស់​ដី​ឡូត៍​ឲ្យបាន​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ឆ្នាំ ២០២០ នេះ​បើ​ពុំ​ដូច្នោះ​ទេ​រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការ​អនុវត្ត​ផ្អែកលើ​មូលដ្ឋាន​ទៅតាម​នីតិវិធី​ច្បាប់ និង​ដោយ​យោង​តាម​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​។

​តែ​ទោះបីយ៉ាងណា​លោក​អភិបាលខេត្ត​ក៏​បាន​សម្ដែង​ក្ដីសង្ឃឹម​ចំពោះ​ម្ចាស់​ដី​ឡូត៍​នឹង​គិតពិចារណា​ធ្វើការ​សម្របសម្រួល ក្នុង​ទឹកចិត្ត​មនុស្សធម៌​ដើម្បី​បើកផ្លូវ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ចាត់ទុក​ជា​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​ក្នុងការ​ធ្វើ​បុណ្យ​ក៏ដូចជា​កិត្តិយស​របស់​ខ្លួន​ផងដែរ​។​

​ចំណែក​ឯការ ដោះស្រាយ​ធ្វើ​ផ្លូវ មួយ​ខ្សែ​នៅក្នុង​ទីតាំង​នៃ​មូលដ្ឋាន​នោះ​ក្រៅពី​មាន​ការសម្របសម្រួល​ដំណោះស្រាយ​រួចរាល់ ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត​នឹង​បាន​ចាត់​បញ្ជូន​គ្រឿងចក្រ​ឲ្យធ្វើ​ការស្ថាបនា​ផ្លូវ​នេះ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​ឆាប់ៗ​ពេលខាងមុខ​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​ស្ដីពី​បញ្ហា​ទំនាស់​ដីធ្លី​នេះ បន្ទាប់ពី​បាន​ជ្រាប​នូវ​របាយការណ៍​របស់​អាជ្ញាធរ ក៏​ដូច​ការស្នើសុំ អន្តរាគមន៍ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​មាន​ការសម្របសម្រួល ដោះស្រាយ ជូន​ពួកគាត់​និង ផ្អែកលើ ចំណាត់ការ​របស់​លោក​អភិបាលខេត្ត​បាន​ចាត់​បញ្ជូន​ឲ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន មាន​ការចុះ​សិក្សា​ស្វែង​យល់​ជាក់ស្តែង​ដល់​ទីតាំង​ដី​ទំនាស់​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ដើម្បី​បាន​ជា​មូលដ្ឋាន​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.