ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​សាលា​ធម្មសភា​និង​សាលា​ពុទ្ធិកៈបឋមសិក្សា​ត្រូវបាន​សម្ភោ​ធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច តំណាង​លោក អូន ខន អភិបាល​នៃ​គណៈ​អភិបាលស្រុក រួម​ជាមួយ​មន្ត្រី​រាជកា​រ អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចូលរួុម​ជា​អធិបតី​ក្នុង ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាលា​ធម្មសភា​និង​សាលា​ពុទ្ធិកៈបឋមសិក្សា​មួយ​ខ្នង នៅ​វត្ត​អង្គ​ពោធិ៍​ព្រែក​ក្រឹស ស្ថិតនៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​តាម​របាយការណ៍​របស់​គណៈកម្មកា​រអា​ចារ្យ​វត្ត បានបញ្ជាក់​ថា សាលា​ធម្មសភា​នេះ​បាន​ចាប់ផ្តើម​កសាង​ក្នុង​ឆ្នាំ​២០០៤ ហើយ​បាន​កសាង​រួុចរាល់​នៅ​ឆ្នាំ​២០១០ ដោយ​ចំណាយ​ថវិកា​អស់​ចំនួុន​៤៩៧,០០០,០០០​រៀល​។ ចំណែក​សាលា​ពុទ្ធិកៈ​បឋមសិក្សា​បាន កសាងឡើង​ក្មុង​ឆ្នាំ​២០០៧ ហើយ​បាន​រួុចរា់់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៧ ដោយ​ចំណាយ​ថវិកា​អស់ ៤៣១,៥៦០,០០០​រៀល​។​

​ក្នុងឱកាស​នោះ លោក ជួន សុភា អភិបាលរង​ស្រុក​បាន​បញ្ជាក់ថា សមិទ្ធិផល​ទាំងឡាយ​ដែល​បាន​កសាងឡើង ប្រកប​ដោយ​ភាព​រីកចម្រើន​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​នេះ គឺ​ស្របពេល​ដែល​ប្រទេសជាតិ​យើង​ទាំងមូល​រួុម​ជាមួុយ​នឹង​ប្រជាជន​បាន​រស់នៅ​ដោយ​សុខសន្តិភាព​ពេញលេញ ក្រោម​មា​គា៌​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ពិធី​នេះ​ផង​ដែរ​គណៈអធិបតី​ក៏​មាន​ការ​ចែក​អំណោយរ​បស់​សប្បុរសជន​ដែល​បាន​ជួុយ​ឧបត្ថម្ភ​ក្នុងកា​រកសាង​សមិទ្ធិផល​ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវ​សម្ភារៈ​សិក្សា​រៀនសូត្រ មួយចំនួន ដូច​ជា​សៀវភៅ ប៊ីច ខ្មៅ​ដៃ កាបូប និង​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​៥០០០​រៀល ជាមួយគ្នានេះ ក៏បាន​ផ្តល់​ថវិកា​ជូន​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្មវិធី​ម្នាក់ៗ​ថវិកា​៥០០០​រៀល​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.