ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ប្រទះ​ឃើញ​សព​បុរស​ស្លាប់​អណ្តែត​ទឹក​ស្រះ សង្ស័យ​ស្រវឹងស្រា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ សព​បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្តែត​ក្នុង​ទឹកស្រះ​ត្រង់​ចំណុច​ក្រោយ​ផ្ទះ​របស់​ខ្លួន នៅវេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​កា​ថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​សព​ជនរងគ្រោះ ត្រូវ​គេ​ស្គាល់ឈ្មោះ ចៀន ណូយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជា​ជន​ឯកោ រស់នៅ​ម្នាក់ឯង​គ្មាន​ប្រពន្ធ​កូន ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​

​ទាក់ទិន​នឹង​ការ​ប្រទះ​សព​បុរស​ម្នាក់​ខាងលើ​នេះ សមត្ថកិច្ច​បាន​និយាយថា ជនរងគ្រោះ​ជា​មនុ​ស្សញៀ​ន​ស្រា ដោយ​ផឹក​ស្រវឹង​ជោកជាំ​រាល់ថ្ងៃ​ស្ទើតែ​ឡប់សតិ ជួនកាល​ផឹក​មិន​ហូប​អាហារ​ចាប់ពី​ព្រឹក​ដល់​ល្ងាច និង​ផឹក​បន្ត​រហូតដល់​យប់ ហើយ​មិន​សូវ​ចូល​ផ្ទះសម្បែង​នោះទេ ជួនកាល​បាត់​ពីរ បី​ថ្ងៃ​ទើប​ឃើញ​មុខ​។ ចំពោះ​ការស្លាប់​បាត់បង់​ជីវិត​បែបនេះ មកពី​បុរស​រងគ្រោះ​ផឹកស្រា​ច្រើន​ពេក ហើយ​វង្វេងស្មារតី ទើប​រអិល​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​ដោយ​គ្មាន​អ្នកណា​ដឹង​។​

​ក្រោយពី​ពិនិត្យ​រួចរាល់ សព​បុរស​រងគ្រោះ ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ចាត់ចែង​ជួល​មេន​បូជាសព ខណៈ​សព​បុរស​នេះ​គ្មាន​សាច់ញាតិ​៕ សេង ណា​រិទ្ធ​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.