ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក​ក្រុង​សៀមរាប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​បញ្ហា​អស​ន្តិ​សុខ​សង្គម​ជា​រៀងរាល់ថ្ងៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បានបញ្ជាក់​ថា នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣០​ទល់មុខ​ស្នាក់ការ​អង្គការ​រ៉ាក់ មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ យ៉ាង​សុខ​ស្រួល​។ ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ស្វាយដង្គំ បានឲ្យដឹងថា នៅ​ផ្លូវ​បាក់​ខែង មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ យ៉ាង​សុខ​ស្រួល ព្រោះ​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប និង​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​សមត្ថកិច្ច​ក្នុង​ក្រុង​សៀមរាប ទទួលបាន​ផលប្រយោជន៍​ពី​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាយ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​។​

​តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក និង​សង្កាត់​ស្វាយដង្គំ បានឲ្យដឹងថា ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​ជ្រក​ក្រោម​យីហោ​ហាង​អ៊ី​ន​ធឺ​ណេត​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដោយ​មាន​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា ចាប់តាំងពី​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​កើតឡើង​យ៉ាងគំហុក​ក្នុង​មូលដ្ឋាន​ពួកគាត់ គឺ​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច ជា​ពិសេស​អំពើ​ចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​ជាដើម​។ ហេតុនេះ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ល្បែងស៊ីសង​ជ្រក​ក្រោម​យីហោ​ហាង​អ៊ី​ន​ធឺ​ណេត មាន​អ្នក​ចូល​លេង​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹម​នឹង​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​អភិបាលខេត្ត​សៀមរាប និង​ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​កំពុង​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះ​ទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​គោកចក និង​សង្កាត់​ស្វាយដង្គំ ក៏ដូចជា​តាម​បណ្ដា​សង្កាត់​ផ្សេងៗ​ទៀត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ជនជាតិ​ចិន​បើក​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាង​គឃ្លើន​។ ប្រភព​បានឲ្យដឹង​ទៀតថា សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ​ក្រុង​សៀមរាប មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​ជនជាតិ​ចិន​នោះទេ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ក្រុង​សៀមរាប ជា​បន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យបាន​ប្រសើរ​ជាង​មុន​។​

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.