ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចេញ​ញ្ញត្តិ​ថ្កោលទោស​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​ប្រមាថ​ព្រះមហាក្សត្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​ថ្នាក់ដឹកនាំ ព្រមទាំង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត បាន​ចេញ​ញ្ញត្តិ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ជន​ក្បត់ជាតិ សម រង្ស៊ី ដែល​បាន​ប្រមាថ​យ៉ាង​គឃ្លើន​បំផុត​ចំពោះ អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ញ្ញត្តិ​ថ្កោលទោស របស់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បានបញ្ជាក់​ថា «​ទង្វើ​បែប​នេះ​របស់​ទណ្ឌិត សម រង្ស៉ី យើងខ្ញុំ​ទាំងអស់គ្នា សូម​ធ្វើ​ការគាំទ្រ​ទាំងស្រុង នូវ​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ព្រះបរមរាជវាំង ហើយ​សូម​ធ្វើការ​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ទណ្ឌិត សម រង្ស៉ី រូបនេះ និង​គាំទ្រ​ការចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​បន្ទាន់ និង​តឹងរឹង​បំផុត​ចំពោះ​ទង្វើ​រំលោភ​បំពាន​ដ៏​ធ្ងន់ធ្ងរ លើ​ព្រះមហាក្សត្រ និង​លើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​ការពារ​យ៉ាង ប្តូរផ្តាច់​បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាទី​គោរព​ស្រឡាញ់​ស្មើ ជីវិត​របស់​ប្រជារាស្ត្រ​ខ្មែរ ទូទៅ ដោយ​មិនឲ្យ​នរណា​រំលោភ​បំពាន បាន​ជាដាច់ខាត​។​

​សូមបញ្ជាក់​ថា នា​យប់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ ជន​ក្បត់ជាតិ សម រង្ស៉ី ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី បាន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​លើ​អង្គ​ព្រះមហាក្សត្រ​ជា​ថ្មី​ម្តងទៀត ដោយ​បាន​វាយប្រហា​រថា ព្រះមហាក្សត្រ ជា «​ចំណាប់ខ្មាំង​» និង​ជា «​អាយ៉ង​» របស់ សម្តេច​តេជោ ហ៊ុន សែន និង​ចង់​រក្សា​តែ​រាជ​បល្ល័ង​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រសួង​ព្រះបរមរាជវាំង ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដាច់អហង្កា​ចំពោះ​ទណ្ឌិត សម រង្ស៉ី​។ បន្ថែម​លើ​នេះ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ចេញ​អធិបញ្ជា​ឱ្យ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​ជាបន្ទាន់ និង​តឹងរឹង​បំផុត​ចំពោះ​ទង្វើ​ទណ្ឌិត សម រង្ស៉ី​។ សម្រាប់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ចោទប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បញ្ជូន​សំណុំរឿង​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ ព្រមទាំង​ស្នើសុំ​ឲ្យ​ឃុំខ្លួន​បុគ្គល សម រង្ស៉ី ជា​បណ្តោះអាសន្ន បន្ទាប់ពី​ទទួលបាន​អធិបញ្ជា​ពី​ក្រសួង​យុត្តិធម៌​។ ដោយឡែក​ក្រុម​មេធាវី​រាជរដ្ឋាភិបាល ក៏​បាន​ដាក់ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី និង​ស្នើ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​តុលាការ​គ្រប់​ជាន់ថ្នាក់ ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​លើ​ទណ្ឌិត​នេះ​ផង​ដែរ​។​

​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៧ បានចែង​ថា «​អង្គ​ព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ​»​។ មាត្រា​៨ បានចែង​ថា «​ព្រះមហាក្សត្រ ព្រះអង្គ​ទ្រង់​ជា​និមិត្តរូប នៃ​ឯកភាព​ជាតិ និង​និរន្តរ៍ភាព​ជាតិ​។ ព្រះមហាក្សត្រ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ជា​អ្នក​ធានា​ការគោរព​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​»៕

(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.