ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ==> យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស! ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខ និងលើកទឹកចិត្តក្មួយៗបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានការឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារ ព្រមទាំងកន្លែងផ្ញើកងម៉ូតូ ដោយឥតគិតថ្លៃ ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី​បដិសេធន៍​នូវ​ស្នាម​មេដៃ​បណ្តឹង​របស់​មន្ត្រី​ពន្ធនាគារ​ចំនួន​៣២​នាក់ និង​ស្ត្រី​ទណ្ឌិត​ម្នាក់​ពី​បទ​មិន​បាន​រួម​រ័ក្ស​ចំនួន​៣​លើ​ក​នោះ​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖ លោក​ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​បាន​បដិសេធន៍​នូវ​ស្នាម​មេដៃ​បណ្តឹង​របស់​ មន្ត្រី​ពន្ធនាគារ​ចំនួន​៣២​នាក់ និង​ទណ្ឌិត​ស្ត្រី​ម្នាក់​ពី​បទ​រួម​រ័ក្ស​ចំនួន​៣​លើក​ព្រម​ទាំង​ពី​បទ​យក​ ពន្ធនាគា​រ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​បញ្ជេញ​អ្នកទោស​ទៅ​ក្រៅ​បរិវេណ​ ពន្ធនាគារ​តាមតែ​អំពើ​ចិត្ត​ដើម្បី​បំរើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។
​    ​
​ ក្រោយពី​បាន​ដឹង​មន្ត្រី​ពន្ធនាគារ​៣២​នាក់​ផ្តិតមេដៃ​ប្តឹង​ទៅ​ ថ្នាក់ដឹកនាំ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួង​មហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ​ដោយ​ប្តឹង​លោក​ទីន សុវណ្ណនី ពី​បទ​យក​ពន្ធនាគារ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​និង​លួងលោម​ទណ្ឌិត​ស្ត្រី​ ម្នាក់​ឈ្មោះ​ទីង ប៉េក យក​ទៅ​រួម​រ័ក្ស​នៅផ្ទះ​បាន​សម្រេច​ចំនួន​៣​លើក​។  លោក​ទីន សុវណ្ណនី ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នក​យក​ពត៌មាន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នេះ​ថា ករណី​ខាងលើ​នេះ​កើតមានឡើង​គ្រា​ដែល​ក្រុមគ្រួសារ​របស់​លោក​មាន​ធុរៈ​រៀប​ អាពាហ៍ពិពាហ៍​កូនស្រី​ដូច្នេះ​គាត់​បាន​ប្រគល់​ភារកិច្ច​អោយ​លោកស្រី​ ឆោមស្រី ពេជ្រ អនុប្រធាន​(​ស្តីទី​)​ពន្ធនាគារ​ទទួល​ខុស​ត្រូវ​ក្នុង​អង្គភាព​។​

​ លោក​ថា ខណៈ​ដែល​គាត់​ប្រគល់​ភារកិច្ច​ជូន​លោក​ស្រី​ឆោម ស្រី​ពេជ្រ នោះ​ជា​ឱកាសល្អ​សម្រាប់​មន្ត្រីក្រោមឱវាទរ​បស់​លោក​មួយចំនួន​ដែល​មិន​សូវ​ គោរព​តួនាទី​ការងារ​ក្នុង​អង្គភាព ពោល​គឺ​ច្រើន​អត្ត​វត្តមាន​ដោយ​កន្លងមក​រូបគាត់​ធ្លាប់​ហៅ​មន្ត្រី​ដែល​ អសកម្ម​ទាំងនោះ​មក​ធ្វើ​ការណែនាំ​ម្តង ជា​ពីរ​ដង​ហើយ​តែ​មិន​ស្តាប់​បង្គាប់ ដោយ​មាន​ចិត្ត​ថ្នាំងថ្នាក់​ថា​ដាក់ពិន័យ​តឹងរឹង​ក៏​កើត​ជា​គំនិត​គុំគួន​ តែម្តង​ជាមួយនឹង លោក​ទីន សុវណ្ណនី​។​លោក​បន្ត​ថា​ករណី​ឈានដល់​នាំគ្នា​ផ្តិតមេដៃ​ពី​មន្ត្រី​ក្រោម​ ឱវាទ​របស់​លោក​ចំនួន​៣២​នាក់ និង​ករណី​ចោទប្រកាន់​លួងលោម​ទណ្ឌិត​ឈ្មោះ ទីង ប៉េក រួម​រ័ក្ស​ចំនួន​៣​ដង​ខាងលើនេះ​គឺ​ផ្តើមចេញ​ពី​លោកស្រី ឆោម ស្រី​ពេជ្រ ដោយ​កន្លងមក​អនុប្រធាន​ពន្ធនាគារ​រូបនោះ​ធ្វើការ​មិន​ស៊ីសង្វាក់​ជាមួយ​ ថ្នាក់ដឹកនាំ​អង្គភាព​។​

​ដោយឡែក ទណ្ឌិត​ស្ត្រី​ឈ្មោះ ទីង ប៉េក បាន​ឆ្លើយ​បំភ្លឺ​ថា លោក ទីន សុវណ្ណនី មិន​បាន​រួម​រ័ក្ស​ចំនួន​៣​លើក​ដូច​ក្នុង​ពាក្យ​ខាងលើ​នោះ​ទេ ។ ដោយ​មាន​កំណត់ហេតុ​សួរ​ចម្លើយ​ពី​លោក​ឡេន ស៊ា​ង​លី មន្ត្រី​សួរចម្លើយ​កាលពី​វេលា​ម៉ោង​៣​និង​០៥​នាទី ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងទៅ ដោយ​ស្ត្រី​ទណ្ឌិត​ឈ្មោះ​ទីង ប៉េក ផ្តិតមេដៃ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

​សូមបញ្ជាក់​ថា ក្រោយ​ពី​សារពត៌មាន​ចុះ​ផ្សារ​នា​ពេល​កន្លងមក​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ  ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក​នេះ ក៏​មាន​វត្តមាន​ឯកឧត្តម​គឹម សារិន អគ្គនាយករង​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​ចុះ​មក​ដល់​កន្លែង​ពន្ធនាគារ​ ខេត្តរតនគិរី​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​បាន​ហៅ​មន្ត្រី​ទាំង​៣២​នាក់​ដែល​ផ្តិតមេដៃ​ប្តឹង​ទីន សុវណ្ណនី​ប្រធាន​ពន្ធនាគារ​ខេត្ត​រតនគិរី មក​សាកសួរ​ម្នាក់​ម្តងៗ​ដើម្បី​អោយ​ដឹង​ការពិត រហូតមកដល់​ពេលនេះ​ការសាកសួរ​នេះ​មិនទាន់​ដឹង​នៅឡើយ​ទេ រងចាំ​លេខ​ក្រោយ​បន្តទៀត​៕
​ណាត ពៅ​

 

2015_12_15i (1)

2015_12_15i (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.