ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296! ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញការយកចិត្តទុកដាក់និងមានមោទនភាពខ្ពស់ ចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញ មួយនាក់ ដែលទៅចូលរួមជាមួយសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អេហ្វ កម្ពុជា ក្នុងការប្រកួតកីឡាតេក្វាន់ដូ-ITF ជើងឯកអាស៊ី លើកទី១១ ទទួលបានមេដាយមាស! ==> សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារការងារឆមាសទី២ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ក្នុង​ការអនុវត្តន៍​អភិក្រម​ទី​៥ គឺ​អភិក្រម «​វះកាត់​» ដោយ​ព្រមាន​ដកហូត បុណ្យស័ក្តិ និង​បង្ក​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងឡាយ​ណា​យក​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ កឹ​បកេង​ទ្រព្យសម្បត្តិ​រដ្ឋ កាប់បំផ្លាញ​ព្រៃឈើ រំលោភ​យក​ដី​រដ្ឋ​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​។​

​ការប្រកាស​ដាក់​ចេញ​ជំហរ​ម៉ឹងម៉ាត់​ក្នុងការ​កម្ចាត់​អំពើពុករលួយ​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រាប់​អាវុធ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ក្រៅតែពី​ដកហូត​បុណ្យស័ក្តិ និង​បង្កក​ទ្រព្យសម្បត្តិ​ហើយ​នោះ មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែល​មាន​ជា​ធរមាន​ថែមទៀត​ផង​។​

​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​នយោបាយ​កំណែទម្រង់ និង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​។ ការអនុវត្តន៍​អភិក្រម​ទី​៥​នេះ ដែល​ជា​អភិក្រម​កម្ចាត់ និង​បោសសំអាត​អំពើពុករលួយ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ជារឿយៗ​ក្រោយ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ត្រូវបាន​បង្កើតឡើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.