ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​អំពី​លទ្ធផល​នៃ​ការអនុវត្ត​លើ​ការងារ​វាស់វែង​និង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​បណ្ដា​មូលដ្ឋាន​ឃុំ ស្រុក​មួយចំនួន​ក្នុង​ខេត្ត​កំពត​។​

​កិច្ចប្រជុំ​បន្ទាប់ពី​បានរួម​គ្នា​ពិនិត្យ​ពិភាក្សា​ផ្ដោត​លើ​របាយការណ៍​ព្រមទាំង​យន្តការ​ឆ្លើយតប​ឲ្យមាន​ប្រសិទ្ធភាព​អំពី​បញ្ហាការ​ងារ​ដោះស្រាយ​និង​ការគ្រប់គ្រង​លើ​វិស័យ​ដីធ្លី ទាំង​ដីធ្លី​ជា​សម្បត្តិ​រដ្ឋ​និង​ឯកជន​ដែល​បាន​លើកឡើង​ដោយ មន្ទីរ អង្គភាព​ជំនាញ ពាក់ព័ន្ធ​ក្នុង​ខេត្ត​រួចមក​។

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លោក ជាវ តា​យ អភិបាលខេត្ត​បាន​លើក​បញ្ជាក់​ថា​៖​បញ្ហា​ដីធ្លី​គឺជា​បញ្ហា​ដែល​កើតឡើង​ជា​ញឹកញាប់​ក្នុង​មូលដ្ឋាន​មួយចំនួន​ក្នុង​ខេត្ត​នៅ​ទូទាំង​ប្រទេស​មិន​ថា​ក្នុង​ខេត្ត​កំពត​ប៉ុណ្ណោះ​ទេ​។ ហើយ​ទន្ទឹម​នោះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ក៏​មិន​បាន​ព្រងើយ​កន្កើយ​ចំពោះ​បញ្ហា​នេះ​ដែរ គឺ​តែងតែ​បាន​ណែនាំ​ជំរុញ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ថ្នាក់ ពិសេស​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​នីមួយៗ​ត្រូវតែ​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ អោយបាន​ឆាប់រហ័ស​ដើម្បី​ផ្ដល់​ការកាន់កាប់​ដីធ្លី​ជា​កម្ម​សិទ្ធ​ស្របច្បាប់ សំដៅ​ការកាត់បន្ថយ​បាន​នូវ​ជម្លោះ​ដីធ្លី​ឬ​ប្រើប្រាស់​ឲ្យអស់​លទ្ធភាព​ធនធាន​ដីធ្លី​ក្នុង​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​។​

​ដូច្នេះ​កិច្ចប្រជុំ​ពេលនេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​នូវ​លទ្ធផល​ការងារ​ដោះស្រាយ​និង​ពង្រឹង​យន្តការ លើ​ការងារ​គ្រប់គ្រង​និង​តម្រង់​ទិសដៅ​ការងារ​ដឹកនាំ​ដោះស្រាយ​បន្ត​ពាក់ព័ន្ធ​លើ​វិស័យ​ដីធ្លី​ក្នុង​ខេត្ត​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​

​លោក ជាវ តា​យ អភិបាលខេត្ត​ក៏​បាន​ធ្វើការ​កត់​សម្គល់​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែ​ល​ក្រុម​ការងារ​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​កន្លងមក​។​

​ប៉ុន្តែ​ទន្ទឹមនឹងនោះ​បញ្ហា​មួយចំនួន​ក៏​នៅតែ​កើតមានឡើង​ជា​បន្តបន្ទាប់​នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់​ដាច់​ជ្រះស្រឡះ​នៅឡើយ​ដែរ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​និ​ង មន្ដ្រី​ជំនាញ​យើង​ត្រូវតែ​គិតគូរ​សិក្សា​ពី​បញ្ហា​កើតឡើង​ទាំង​អស់​នោះ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ឈានដល់​ការដោះស្រាយ​វះកាត់​ឲ្យទទួល​បាន​ប្រសិទ្ធភាព​ព្រោះថា​កិច្ច​ការងារ​សង្គម គឺ​មិន​អាច​បញ្ចប់​បានឡើយ ក៏ប៉ុន្តែ​យើង​ក៏​ត្រូវ​ការទាមទារ​រួម​សហការ​គ្នា ដើម្បី​ធ្វើ​ការដោះស្រាយ​និង​ទទួលខុសត្រូវ​ឲ្យបាន​ព្រម​គ្នា​ទើប​ការងារ​ទាំងនោះ​សម្រេចបាន​លទ្ធផល​វិជ្ជមាន​និង​ប្រសិទ្ធភាព​ជោគជ័យ​។

​លោក ជាវ តា​យ ក៏​បាន​ណែនាំ​ដល់​ក្រុម​ការងារ​ឲ្យ​ពង្រឹង​និង​រៀបចំ​យន្តការ​ថ្មី​បន្ថែមទៀត​ដើម្បី​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​សេសសល់​ដែល​កើតឡើង​កន្លង​មក​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់​ចប់​ក្នុង​ខេត្ត​កំពត​។ ពិសេស​ពិនិត្យ​យកចិត្តទុកដាក់​ដោះស្រាយ​ជា​សំខាន់​លើ​ការកាន់កាប់​ដាំ​ដុះ​និង​រស់នៅ​ជាក់ស្ដែង​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឬ​ប្រជាពលរដ្ឋ​ខ្វះ​ដី​សម្រាប់​លំនៅដ្ឋាន​និង​បង្កបង្កើនផល​ពិតប្រាកដ​ដោយ​អនុវត្ត​ផ្អែកលើ​លក្ខណៈ​ច្បាប់​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​បាន​ផ្ដោត​លើ​ឯកសារ​ពិនិត្យ​លើ​របាយការណ៍​អំពី​លទ្ធផល​កា​ចុះ​ពិនិត្យ​និង​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ័យ​សេនា​ឃុំ​តា​កែន​ស្រុក​ឈូក​។​

​របាយការណ៍​អំពី​លទ្ធផល​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​តេជោ​អន្លង់ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍​ស្រុក​ឈូក​។​
-​របាយការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​លើ​ការស្នើសុំ​ធ្វើការ​អភិវឌ្ឍន៍​គម្រោង​អេកូ​ទេសចរណ៍​និង​ការអភិវឌ្ឍន៍​វារីវប្បកម្ម​នៅ​ភូមិ​កំពង់កែស ឃុំ​ត្រពាំង​សង្កែ​ស្រុក​ទឹកឈូ​។​
-​ករណី​សំណើ​សុំ​ការគាំទ្រ​និង​ផ្ដល់​ទីតាំង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​តំបន់​ភ្នំ​ដូង​
​នៅ​ភូមិ​បឹង​តា​ព្រាម​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​របស់​ក្រសួង​ទេសចរណ៍​។​
-​របាយការណ៍​អំពី​ការចុះពិនិត្យ​ទីតាំង​ដី របស់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ធ្វើ​ទីលាន​សម្រាប់​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​។​
-​សំណើសុំ​ឈូសឆាយ​ដី​ចំការ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ក្នុង​ភូមិ​ព្រៃ​ពាយ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​។​
-​សំណើ​សុំ​ដី​កសិកម្ម ដើម្បី​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​នៅ​ភូម​ព្រៃ​ពាយ​ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.