ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

បែកធ្លាយ​រឿង​ចែក​ដី​ឱ្យ​ប្រជាពលរដ្ឋ​ជាប់​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ តាមរយៈ​ដីកា​លេខ ៥៩ (​ចៅក្រម​បន្ទប់​“​ក​”)​ចុះ​ថ្ងៃ​ទី ០៧ ខែ​ឧសភា ឆ្នាំ​២០១៥ ដែល​ចេញ​ដោយ​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ។

ដី​ដែល​អាជ្ញាធរ​ខេត្ត​ដោះដូរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សម្បុកចាប ស្ថិតក្នុង​ភូមិ ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មក​រស់នៅ​ដី​ថ្មី​ចំណុច​អូរ​តា​សៀម ជាប់​ក្រវាត់​ព្រំដែន​ក្នុង​ភូមិ ផ្សារ​ព្រំ​ដដែល​នោះ ត្រូវបាន​គេ​មើលឃើញថា ជា​ដី​ដែល​មាន​ការពាក់ព័ន្ធ​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលាដំបូង ខេត្ត​ប៉ៃលិន ។​

​បើ​តាម​ខ្លឹមសារ​ដីកា​សម្រេច​រក្សា​ការពារ​បង្ហាញថា ជា​ដី​ដែល​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​រួចរាល់​នៅ ឡើយ​នោះ​ទេ ភាគី​ម្ចាស់​ទំនាស់​នោះ​គឺ​លោក យិន សាវុធ ហៅ អ៊ុង វណ្ណៈ ជា​ម្ចាស់បំណុល​ជាមួយ​លោក ឌី ហុក និង​ឈ្មោះ នង ស៊ីវត្ថា​ន ជា​សហ​កូនបំណុល ។ តាម​ខ្លឹមសារ​ដីកា គឺ​បាន​សម្រេច​ថា ហាមឃាត់​បន្ទាន់​លើ​សហ​កូន បំណុល​ឈ្មោះ ឌី ហុក និង​ឈ្មោះ នង ស៊ី​វត្ថា​ន ព្រមទាំង​តតិយជន​ផ្សេងៗ​ទៀត​មិន​ឱ្យ​លក់​-​ដូរ ជួល​បញ្ចាំ ផ្ទេរសិទ្ធិ ឬ​កម្មសិទ្ធិ​ធ្វើ​អំណោយ ឬ​មរតក ដាក់​ធានា​ដាក់​ហ៊ី​ប៉ូ​តែ​ក ទៅ​ឱ្យ​អ្នកដទៃ និង​មិន​ឱ្យ​សាងសង់​សំណង់​ដាំ​ដំណាំ និង​ឈូសឆាយ​ផ្សេងៗ​នៅ​លើ​អចលនវត្ថុ​នេះ​ទេ ។​

​លោក យិន សាវុធ ហៅ អ៊ុង វណ្ណៈ ជា​មនុស្ស​ពិការភ្នែក​ទាំង​ពីរ និង​ជា​ម្ចាស់​ដី​បាន​រៀបរាប់​ឱ្យដឹងថា គាត់ មាន​ដី​ទំហំ ២០​ម៉ែត្រ គុណ ៥០​ម៉ែត្រ បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ជា​ដី​របប​មេភូមិ​ចែក​ឱ្យ​តែ​ក្រោយមក នៅ​ថ្ងៃ​ទី ៣០ ខែ​មិនា ឆ្នាំ​២០១០ រូបគាត់​បាន​ទៅ​បោះបង្គោល​ព្រំ​ដី​បន្ថែម​តែ​ត្រូវ​ឈ្មោះ ឌី ហុក មក​វាយ​បំផ្លាញ ចោល​អស់ ព្រមទាំង​ប្រាប់​គាត់​ថា បាន​ទិញ​ដី​នេះ​ពី​ឈ្មោះ ប៉ាក ប៊ុន​នឿន ទៅ​ហើយ​តែ​តាមពិត​ដី​ដែល ឌី ហុក ទិញ​នេះ​ជា​ដី​ឡូតិ៍​ផ្សេង​ទៅ​វិញ​នោះ​ទេ ។​

​លោក​បន្តថា ចាប់តាំងពី​ពេលនោះ​មក​រូបគាត់​បាន​ដាក់​ពាក្យ​ប្តឹងទៅ​មេឃុំ មេស្រុក​-​ខេត្ត រហូតដល់​តុលា ការ​ហើយ​តុលាការ​បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ទៀត​ផង ។ រូបគាត់​បាន​ស្នើសុំ​សម្តេច​អគ្គមហាសេនាបតី​តេ ជោ ហ៊ុន សែន មេត្តា​ជួយ​រូបគាត់​ផង ព្រោះ​រូបគាត់​មាន​តែ​ដី​មួយ​នេះ​ទេ សម្រាប់​រស់នៅ​ហើយ​ណាមួយ​ខ្លួន​គាត់​ជា អ្នក​ពី​ការ​ទៀត ពុំ​បាន​ទៅ​រក​អ្វី​ជា​ដុំកំភួន​ដើម្បី​ទ្រទ្រង់​ជីវភាព​ឡើយ ។​

​តាម​ប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត​បាន​ឱ្យដឹងថា នៅ​ថ្ងៃ​ទី ២០ ខែតុលា ឆ្នាំ​២០១៥ បែរជា​មាន​បុរស​ម្នាក់ ឈ្មោះ ភិន វ៉ាន់ ហៅ​ប្រុស ជា​សមាជិក​ក្រុមការងារ​គណៈកម្មការ​ដើម្បី​ចុះ​ស្រង់​ទិន្នន័យ​ចំនួន​ខ្នង​ផ្ទះ​នៅ​ចំណុច​តំបន់ សម្បុកចាប​មក​ហែក​ដីកា​យកទៅ​បំផ្លាញ​ចោល​ដោយ​មិន​ខ្លាច​ដីកា​របស់​តុលាការ​ឡើយ ។

​ទង្វើ​នេះ​ត្រូវបាន​គេ​និយាយថា មើល​ទៅ​ដីកា​អ្វី​ដែល​ចេញ​ដោយ​តុលាការ គឺ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ បើ បុគ្គល​ឈ្មោះ ភិន វ៉ាន ហៅ​ប្រុស នេះ​មិន​ខ្លាច​ផង​នោះ តើ​បុគ្គល​ម្នាក់​នេះ​យក​ច្បាប់​ទៅ​ទុក​ឯណា ?

​ក្នុងនោះ លោក ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​បាន​យក​គ្រឿងចក្រ​១​គ្រឿង កំពុងតែ​កាយ​គម្រប លូ​ចេញ​ដើម្បី​យក​កាកសំណល់​ចេញពី​ក្នុង​លូ​នៅពេលនោះ​មាន​បុរស​ម្នាក់​ឈ្មោះ ភិន វ៉ាន ហៅ​ប្រុស បាន​បើក​បររថ យន្ត​ទំនើប ​មក​ហាម​ដល់​គណៈកម្មការ​នៅ​កន្លែង​កាយ​លូ​រួចហើយ ក៏​បាន​ប្រើ​ពាក្យសម្តី​ប្រមា​ង​លោក​អភិបាលស្រុក និង​ប្រមាថមើលងាយ​ដល់​ក្រុមការងារ​ដែល​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​ថែមទៀត​ផង ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ អ្នកសារព័ត៌មាន​យើង​មិន​សុំ​ការបំភ្លឺ​ពី​លោក ភិន វ៉ាន់ ហៅ​ប្រុស បានទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល ។ កាលពី​ថ្ងៃ​ទី ២០ រហូតមកដល់​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ​២០១៥ មាន​គណៈកម្មការ​និង ប្រធាន​មន្ទីរ​បរិស្ថាន លោកប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាលស្រុក សាលា​ក្រៅ និង​មន្ត្រី​ជំនាញ​ឃុំ​-​ស្រុក​-​ខេត្ត ព្រមទាំង​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន​ទាំងអស់ បាន​ចុះទៅពិនិត្យ​ប្រព័ន្ធ​លូ​នៅលើ​ផ្លូវ ជាតិ​លេខ ៥៧ ចំណុច​ខាងត្បូង​វត្ត​ផ្សារ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ដែល​មាន​សំរាម​កកស្ទះ​ក្នុង​លូ​ហើយ​មាន​ទាំង​ដី ។​

​សារព័ត៌មាន​យើង​នឹង​ព្យាយាម​សុំ​ការទាក់ទង​បន្ថែម​ទៀត​នៅ​បញ្ហា​ខាងលើ​ឱ្យបាន​ជាក់ច្បាស់ ។​/

 

04-(1) 04-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.