ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ!

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យមើលការផ្តល់សេវ៉ាសុខាភិបាល លើផ្នែកសម្ភព ក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក អំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ Every Mum របស់ប្រទេសអូស្ត្រាលី នៅមណ្ឌលសុខភាពភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ ការឧបត្ថម្ភគាំទ្ររបស់អង្គការ Every Mum ដែលបានជួយលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងខេត្តប៉ៃលិន ជាពិសេស ការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ដែលអាចការពារបានអំឡុងពេលមានផ្ទៃពោះ និងសម្រាល កូន ហើយរដ្ឋបាលខេត្តរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញរាល់គ្រប់គម្រោងទាំងអស់ ដើម្បីធានាថា សុខមាលភាព មាតា និងទារក គឺចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យក «ការលើកកម្ពស់ សុខុមាលភាព និងសុខភាពប្រជាជន» ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ នៃ «យុទ្ធសាស្ត្របញ្ច កោណ-ដំណាក់កាលទី ១» (មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា) ដោយមានវិធានការ និងទិសដៅសំខាន់ៗ រួមមាន៖ ១. ការពង្រីកការគ្របដណ្តប់សុខភាពជាសកល, ២. ការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន, ៣. ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, និង៤. ការទប់ស្កាត់ជំងឺមិនឆ្លង និងជំងឺឆ្លង។

នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានជម្រុញ និងក្រើនរំលឹកដល់ប្រតិបត្តិករ សុខាភិបាល (គ្រូពេទ្យ គ្រូពេទ្យឆ្មប និងបុគ្គលិកសុខាភិបាល) នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបថ, ការយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាពអ្នកជំងឺ, ការអភិវឌ្ឍសមត្ថភាព និងការប្រើប្រាស់សម្ភារបរិក្ខារ ដោយបន្តសិក្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃជំងឺ ព្រមទាំងរក្សាអនាម័យជាប្រចាំ ដើម្បីបង្កើតបរិយាកាសស្អាតបៃតង និងមានអនាម័យខ្ពស់ ផ្តល់ផាសុខភាពដល់អ្នកជំងឺ និងសាច់ញាតិ។

សូមបញ្ជាក់ថា៖ អង្គការ Every Mum គឺជាអង្គការសប្បុរសធម៌របស់ប្រទេសអូស្ត្រាលី ដោយបទពិសោធន៍ការងារយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២៥ ឆ្នាំមកហើយ ដែលមានបេសកកម្មសកលក្នុងការកាត់បន្ថយ និងលុបបំបាត់ការស្លាប់របស់មាតា និងទារក ហើយសកម្មភាពស្នូលរបស់អង្គការ គឺការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព ដូចជា៖ បណ្តុះបណ្តាលឆ្មប និងគ្រូពេទ្យនៅតាមសហគមន៍ឱ្យមានជំនាញច្បាស់លាស់ ក្នុងការថែទាំមាតា និងទារក, ការផ្តល់ឧបករណ៍វេជ្ជសាស្ត្រផ្គត់ផ្គង់សម្ភារបរិក្ខារចាំបាច់ ពិសេសគឺម៉ាស៊ីនអេកូសាស្ត្រ នៅតាមមណ្ឌលសុខភាពដាច់ស្រយាល និងយុទ្ធនាការអប់រំសហគមន៍ ដោយធ្វើការផ្សព្វផ្សាយ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះ ទៅទទួលសេវាពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់នៅតាមមណ្ឌលសុខភាពមូលដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.