ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?

តើគោលការណ៍ «៥មិន ៥ត្រូវ» របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលដាក់ចេញសម្រាប់មន្រ្តីអាវុធហត្ថគ្រប់រូប ត្រូវយល់ដឹងមានអ្វីខ្លះ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញគោលការណ៍ថ្មីមួយទៀតគឺ «៥មិន ៥ត្រូវ» សម្រាប់ឱ្យយោធិននៃកងរាជអាវុធហត្ថគ្រប់រូបត្រូវយល់ដឹង។

គោលការណ៍ «៥មិន ៥ត្រូវ» រួមមាន៖

* សម្រាប់គោលការណ៍ «៥មិន» មានដូចខាងក្រោម៖
– ទី១៖ មិនមែនជាឈាបនដ្ឋានសម្រាប់បូជាសព អ្នកបង្កស្លាប់ដោយផឹកស៊ីស្រវឹង គ្រោះថ្នាក់ចរាចរណ៍ ឬឈ្លោះប្រកែកវាយដំទាត់ធាក់គ្នានោះទេ។
– ទី២៖ មិនមែនជាវត្តអារាម។
– ទី៣៖ មិនមែនជាមណ្ឌលអប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន។
– ទី៤៖ មិនមែនជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺរ៉ាំរ៉ៃនោះទេ។
– ទី៥៖ មិនខ្ជះខ្ជាយ មិនមែនជាកន្លែងចាំតែទទួលប្រាក់បៀវត្សដែលប្រជាជនជាអ្នកបង់ពន្ធ ហើយដើរចោលអង្គភាពមិនធ្វើការនោះទេ។

* សម្រាប់គោលការណ៍ «៥ត្រូវ» មានដូចខាងក្រោម៖
– ទី១៖ ហ្វឹកហាត់លេងកីឡាជាប្រចាំដើម្បីពង្រឹងសុខភាពកាយសម្បទាឱ្យមាំមួន។
– ទី២៖ រៀនសូត្រឈ្វេងយល់បង្កើនចំណេះដឹង ពង្រឹងសមត្ថភាពទាំងច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ នីតិវិធី វិន័យបទបញ្ជា ឋានានុក្រមកងទ័ព និងភាសា បច្ចេកវិទ្យា វិទ្យាសាស្ត្រ។
– ទី៣៖ ហ្វឹកហ្វឺនយោធា និងវិជ្ជាជីវៈកងរាជអាវុធហត្ថឱ្យស្ទាត់រហ័សជាប្រចាំ និងធ្វើជាគំរូល្អក្នុងការរស់នៅ រៀនសូត្រ ធ្វើការ និងគោរពច្បាប់។
– ទី៤៖ ការពារជាតិ ការពារបូរណភាព និងអធិបតេយ្យជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម បង្ក្រាប និងស្រាវជ្រាវបង្ក្រាបបទល្មើស ដើម្បីពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនីតិរដ្ឋ និងជួយប្រជាជននៅពេលជួបការលំបាក។
– ទី៥៖ សន្សំសំចៃ ធ្វើអនាម័យ ដាំដើមឈើ ថែរក្សាបរិស្ថាន បង្កបង្កើនផលកែលម្អជីវភាពរស់នៅ និងកសាងអង្គភាព គ្រប់គ្រងថែរក្សាអាវុធ គ្រាប់ មធ្យោបាយ បរិក្ខារ គ្រឿងបំពាក់ទ្រព្យសម្បត្តិរបស់អង្គភាពឱ្យគង់វង់។

ជាមួយការដាក់ចេញគោលការណ៍ «៥មិន ៥ត្រូវ» ខាងលើនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់នូវគំនិតបន្ថែមទៀតថា នាសម័យបច្ចុប្បន្ន ក្នុងពេលវេលាតែមួយរឿងតែមួយ មនុស្សទទួលបានព័ត៌មានច្រើន និងលឿនរហ័ស។ ក្នុងស្ថានភាពដែលមនុស្សរស់នៅក្នុងសង្គមបែបនេះ ការអប់រំតាមវិធីសង្ខេបខ្លឹមសារខ្លីៗ ងាយៗ ដែលពាក់ព័ន្ធនឹងតួនាទី បេសកកម្ម និងភាពអសកម្មនានានៃសង្គមផងនោះ ទើបបង្កើតជាគំនិតអប់រំនេះសាកល្បងឡើង។

នាយឧត្តមសេនីយ៍ សៅ សុខា បានចោទសួរថា៖ «ក្រោយការអប់រំ យើងជួបយើងសួរមើល តើពួកគេចងចាំឬអត់? ម៉្យាងវិញទៀត ចង់ឱ្យពួកគេប្រើប្រាស់ខួរក្បាលចេះគិតត្រិះរិះពិចារណា កុំឱ្យពួកគេរង់ចាំនិយាយតាម AI ឬជឿលើព័ត៌មានបោកប្រាស់»

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.