ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សរសើរការបោសសម្អាត Online Scam នៅកម្ពុជាថា បានមកពីការប្រឹងប្រែងដ៏អស្ចារ្យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍ដល់ប្រធានលេខាធិការដ្ឋាន គ.ជ.ប.ទ ថ្មី ខិតខំពង្រឹងអង្គភាព ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន ==> សម្ដេចធិបតី៖ អត្ថន័យ​ នៃការអប់រំ ជាទ្រព្យដែលមិនអាចបាត់បង់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន ==> អភិបាលខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការងារយុទ្ធនាការទប់ស្កាត់ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋាន ==> សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី

ឯកឧត្តមអភិបាលខេត្តស្វាយរៀង​ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង

ឯកឧត្តមអភិបាលខេត្តស្វាយរៀង​ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងពត៌មានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តស្វាយរៀង ដែលប្រារព្ធធ្វើនៅសាលប្រជុំអាគារ ឃ សាលាខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ លោកស្រី​អភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ តំណាងកងកម្លាំងទាំង៣ ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត​ លោកអភិបាលក្រុង ស្រុកទាំង៨
លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងបងប្អូនអ្នកសារពត៌មានជាច្រើនរូបទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ថា វត្តមានរបស់បងប្អូនអ្នកសារពត៌មាននៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មាន ដែលជា “អំណាចទី៤” មិនអាចខ្វះបានក្នុងសង្គម ដែលសរបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ការពារ លើកស្ទួយ ក៏ដូចជាការផ្តល់នូវភាពសំខាន់ចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយពីសំណាក់រាជរដ្ឋាភិបាលក្នុងការធ្វើជាកញ្ចក់ឆ្លុះបញ្ជាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារពីសុខទុក្ខរបស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាលបានដឹង និងដោះស្រាយ។
ឯកឧត្តមបន្តថា នៅចំពោះមុខស្ថានភាពរីកចម្រើនដ៏សម្បូរបែបនៃប្រព័ន្ធផ្សព្វផ្សាយ នាសម័យបច្ចេកវិទ្យាទំនើបនេះ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃសេវាផ្តល់ព័ត៌មាន និងការអនុវត្តសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិឱ្យប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃច្បាប់ និងបទបញ្ញត្តិជាធរមាន និងដោយយល់ច្បាស់ថា “ ព័ត៌មានអាចធ្វើឲ្យផ្ទុះសង្រ្គាម ផ្ទុះទំនាស់ ហើយព័ត៌មានក៏អាចធ្វើឲ្យមានការរីកចម្រើន និងសប្បាយរីករាយផងដែរ ពីព្រោះព័ត៌មាន មានសារសំខាន់ និងមានតម្លៃណាស់ ” ។
ឯកឧត្តមអភិបាលខេត្តក៏បានដាក់ចេញនូវចំណុចសំខាន់មួយចំនួនដល់បងប្អូនប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់រួមមាន ៖
១- សូមកុំភ្លេចថ្នាក់ថ្នមព័ត៌មាន ការពារវាកុំឱ្យវាក្លាយទៅជាពិសពុល ឬបំពុលមនុស្ស និងបំពុលសភាពការណ៍ហើយធ្វើយ៉ាងម៉េចឱ្យព័ត៌មានក្លាយទៅជាធនធាន ដែលមានចរិតជាការវិនិយោគ សម្រាប់លើកកម្ពស់ធនធានមនុស្សទៅវិញ យកព័ត៌មានបម្រើឱ្យការត្រិះរិះពិចារណាលើកកម្ពស់តម្លៃខាងសីលធម៌ តម្លៃខាងវិជ្ជាជីវៈ ឬ តម្លៃផ្សេងៗទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ការកសាងលទ្ធិប្រជាធិបតេយ្យ ដ៏បរិសុទ្ធនៅកម្ពុជា និងធ្វើឱ្យសិទ្ធិនៃការបញ្ចេញមតិ គឺជាសេរីភាពនៃការបញ្ចេញមតិដ៏ពិតប្រាកដ ។
២- សូមយល់ឱ្យច្បាស់អំពីកាតព្វកិច្ចរបស់អ្នកសារព័ត៌មាននៅក្នុងរបបប្រជាធិបតេយ្យ : អ្នកអាន អ្នកស្តាប់ អ្នកទស្សនា សុទ្ធតែជាប្រជាពលរដ្ឋ ហើយជាអ្នកបោះឆ្នោតដោយត្រូវធ្វើសេចក្តីសម្រេចចិត្តចុងក្រោយថា តើត្រូវបោះឆ្នោតជូនគណបក្សនយោបាយណាមួយគឺត្រូវពឹងផ្អែកលើព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយបញ្ជូនឲ្យពួកគាត់បានដឹងបានយល់សព្វគ្រប់និងគ្រប់ជ្រុងជ្រោយ។ បើមិនដូច្នោះទេ អ្នកបោះឆ្នោតនឹងធ្វើសេចក្តីសម្រេចចិត្តដោយឈរលើមូលដ្ឋាននៃការមិនយល់ដឹង ។ នេះជាភារកិច្ចសំខាន់បំផុតរបស់អ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ។
៣- សូមប្រកាន់ខ្ជាប់វិជ្ជាជីវៈសារព័ត៌មាន បានន័យថា ការសរសេរដំណឹង និងអត្ថបទព័ត៌មានត្រូវមានភាពជាក់លាក់ ឬ ពិតប្រាកដ តុល្យភាពច្បាស់លាស់ សេចក្តី ឬ មានន័យគ្រប់គ្រាន់ និងងាយយល់ ដោយប្រឹងប្រែងអភិវឌ្ឍន៍ពង្រីកចំណេះដឹងវិជ្ជាជីវៈស្របតាមសម័យទំនើបនៃប្រព័ន្ធបច្ចេកកវិទ្យាព័ត៌មាន។
៤- សូមឱ្យទំព័រមុខ ឬការបើកឆាកដំបូងនៃការផ្សព្វផ្សាយក្លាយជាទំព័រសន្តិភាព ឬការផ្សាយពីការអភិវឌ្ឍពិតរបស់កម្ពុជាដោយពុំមែនជាទំព័រឃោរឃៅឬការផ្សាយប្រកបដោយភាពខ្មៅងងិតពីកម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.