ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្តដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្តដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ប៉ៃលិន)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាល ខេត្ត ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ការចូលរួមអបអរសាទរ ទិវា អន្តរជាតិនារី ៨មីនា ខួបទី១១៥ នាឱកាសឆ្នាំនេះ ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ ថ្លៃ បាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ជាពិសេសការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានានូវសុខុមាលភាពនិងការរស់នៅរបស់ប្រជាជនប្រកបដោយសុខដុមរមនា។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា ការជ្រើសរើសប្រធានបទ «សន្តិភាព និង សន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ទិវាអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ពិតជាសម ស្របខ្លាំងណាស់ទៅនឹង ស្ថានភាព សង្គមកម្ពុជានាពេល បច្ចប្បន្នដែលបានទទួលរង នូវ ការឈ្លានពានពីសំណាក់យោធាថៃជាលទ្ធផលបាន បន្សល់ ទុក នូវជនភៀសសឹករាប់ ម៉ឺនគ្រួសារ ការខូចខាតទ្រព្យសម្បត្តិ សាធារណៈ និងឯកជនការបាត់បង់សមាជិកគ្រួសារ ជាទីស្រឡាញ់ជាពិសេសការពលី ដ៏អង់អាចក្លាហានរបស់វីរកងទព័ ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិកម្ពុជា ដូច្នេះ សោដនាកម្មនៃសង្គ្រាមឈ្លានពានទាំង ២លើកនេះ បានប៉ះទង្គិចផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាជាខ្លាំង បន្ទាប់ពីកម្ពុជា បានទទួលសុខសន្តិភាព លែងនឹកនាដល់សង្គ្រាមអស់ រយៈពេល ៣០ឆ្នាំ កន្លងមកហើយ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានបន្តថា សុខភាពផ្លូវចិត្តពិតជាសំខាន់ខ្លាំងណាស់ ដើម្បីឱ្យមនុស្សគ្រប់ៗរូបបន្តដំណើរជីវិត បំពេញការងារនិងរស់នៅប្រកបដោយសុភមង្គល ដោយនៅពេលសុខភាពផ្លូវចិត្តទទួល រងនូវការប៉ះទង្គិច វាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗ ជាពិសេសសន្តិភាពផ្លូវចិត្ត និងសុខមាលភាព ហើយបើតាមការសិក្សាស្រាវជ្រាវ ស្ត្រីងាយរងការប៉ះទង្គិចផ្លូវចិត្ត និងជំងឺបាក់ទឹក ចិត្តខ្ពស់ជាងបុរសដោយសារតែកត្តា ច្រើនយ៉ាង រាប់បញ្ចូលទាំងកត្តាសង្គម កត្តាជីវសាស្ត្រ និងបន្ទុកនៃការទទួលខុសត្រូវខ្ពស់របស់ស្ត្រី ដូច្នេះការចូលរួមលើក កម្ពស់ យេន ឌ័រ គឺជាការផ្តល់តម្លៃដល់ស្ត្រី និងជាការទទួលខុសត្រូវរបស់មនុស្សគ្រប់ៗគ្នា ដើម្បីធានាបាននូវសន្តិសុខ និងសន្តិភាព ផ្លូវកាយ ផ្លូវចិត្ត និងបញ្ញាស្មារតីរបស់ស្ត្រី ពីព្រោះសន្តិសុខ និងសន្តិភាពផ្លូវកាយ និងផ្លូវចិត្តគឺជាមូលដ្ឋានគ្រឹះ នៃសុខមាលភាពសម្រាប់ស្ត្រី និង គ្រួសារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.