ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងនឹងចាត់វិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រហូតត្រូវបានបោសសម្អាតទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងនឹងចាត់វិធានការបង្រ្កាបដោយមិនលើកលែងចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រហូតត្រូវបានបោសសម្អាតទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្វាយរៀងនៅថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០២៦ បានជូនដំណឹង ដល់ម្ចាស់កាស៊ីណូ (Casino) ស្របច្បាប់ ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងទាំងអស់ជ្រាបថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តនឹងចាត់ វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ក្នុងន័យនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីម្ចាស់កាស៊ីណូ (Casino) អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ត្រូវចូលរួមកិច្ចសហការតាមការណែនាំដូចខាងក្រោម៖

*១. ត្រូវផ្សព្វផ្សាយអំពីព័ត៌មាន នៃការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យបានទូលំទូលាយក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងចូលរួមសហការផ្តល់ព័ត៌មានករណីសង្ស័យខាងលើ មកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុកឱ្យបានឆាប់រហ័ស

*២.​ មិនត្រូវទទួលឱ្យស្នាក់នៅចំពោះជនបរទេស ដែលគ្មានឯកសារច្បាស់លាស់ ឬក្រុមជនសង្ស័យ ថាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលរត់គេចពីតំបន់ផ្សេងៗ ឬអគារណាមួយដែលនៅជិតៗនោះ

*៣.​ ចំពោះជន ឬក្រុមដែលជាមុខសញ្ញានៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបញ្ឈប់ការជួលឱ្យស្នាក់នៅក្នុងគ្រប់រូបភាពជាបន្ទាន់

*៤. ក្នុងករណីមានការលួចលាក់ ផ្តល់ព័ត៌មានមិនពិត ឬភូតកុហកបិទបាំងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង ទៅលើម្ចាស់ទីតាំងល្មើស

*៥. ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្តល់ព័ត៌មានពីករណីខាងលើ ដើម្បីចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងការចុះបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់កាស៊ីណូ (Casino) ម្ចាស់អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមកិច្ចសហការក្នុងការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យទទួលបានលទ្ធផលល្អ និងស្មារតីទទួលខុសត្រូវខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.