ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ប៉ៃលិន៖ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងអគារ ផ្ទះសំណាក់ ផ្ទះជួល សណ្ឋាគារ និងកាស៊ីណូ នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ស្តីពីការចូលរួមអនុវត្ត យុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការបង្កើនការយល់ដឹង បណ្តុះស្មារតីទទួលខុសត្រូវ និងពង្រឹងកិច្ចសហការរវាងម្ចាស់ទីតាំង អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីរួមគ្នាការពារ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានណែនាំឲ្យម្ចាស់ទីតាំងទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យអ្នកស្នាក់នៅឲ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិជាធរមាន ព្រមទាំងលើកទឹកចិត្តឲ្យមានការទំនាក់ទំនង និងរាយការណ៍ជាប្រចាំជាមួយអាជ្ញាធរ ប្រសិនបើមានស្ថានភាព ឬសកម្មភាពគួរឱ្យសង្ស័យ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានគូសបញ្ជាក់ថា ការចូលរួមសហការពីម្ចាស់ទីតាំង និងវិស័យឯកជន គឺជាកត្តាសំខាន់ក្នុងការបង្កើតបរិយាកាសសង្គមមានសុវត្ថិភាព កាត់បន្ថយហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងធានាបាននូវភាពសុខសាន្ត សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។
យុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងការបង្កើនការណែនាំ ការសហការរួម និងការការពារសង្គម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.