ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិ យោគបីឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង

កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិ យោគបីឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

នាព្រឹកថ្ងៃសុក្រ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិ យោគបីឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការអង្គភាព/ចំណុះសាលាខេត្ត លោកស្រីអនុប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងតំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។

មានប្រសាសាន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការកសាងផែនការវិនិយោគ៣ឆ្នាំរំកិល ពិតជាមានសារៈសំខាន់ព្រោះវាស្ថិតនៅក្នុងសំណូមពរ និងតម្រូវការជាក់ស្តែងដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាសាធារណៈដែលរដ្ឋបាលខេត្តបានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងទៅរួមមាន បញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរ ដែលជាតម្រូវការចាំបាច់ជាក់ស្តែងក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់សហគមន៍ ក៏ដូចជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋចង់បានរួមមាន ផ្លូវថ្នល់ ប្រឡាយទឹក បណ្តាញអគ្គិសនី ទឹកស្អាត ទីផ្សារកសិកម្ម នឹងតម្រូវការសំខាន់ផ្សេងៗទៀត ដែលជាធាតុចូលនៅក្នុងការធ្វើផែនការវិនិយោគ៣ឆ្នាំរំកិលហើយចងក្រងជាសៀវភៅដែលកិច្ចប្រជុំបានពិនិត្យក្នុងកិច្ចប្រជុំនៅថ្ងៃនេះ។

ឯកឧត្តមបន្ថែមថា កម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តស្វាយរៀង គឺជាឯកសារផែនការមួយដ៏មានសារសំខាន់បំផុតដែលបានប្រមូលផ្តុំគំនិត និងធនធានទាំងឡាយ ដើម្បីរៀបចំជាគម្រោងវិនិយោគសាធារណៈជាក់ស្ដែងសម្រាប់អនុវត្ត និងការគៀងគរប្រភពទុនដទៃទៀត ជំរុញដល់ការអភិវឌ្ឍខេត្តឱ្យបានកាន់តែឆាប់រហ័ស និងទាន់ពេលវេលា សំដៅឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងសំដៅជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យ គោលដៅនិងគោលបំណងនៃផែនការអភិវឌ្ឍន៍ខេត្តស្វាយរៀង ក្នុងរយៈពេល៥ឆ្នាំទៀតផង ដោយអាស្រ័យលើការរៀបចំកសាងនិងចាត់ចែងអនុវត្តនូវកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត ប្រកបដោយភាពសុក្រឹត្យ ដោយផ្អែកលើធនធាន ឱកាស និងពេលវេលាដែលមានជាក់ស្តែង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.