ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីចិន មានជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីចិន មានជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។

បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង ប្រកបដោយទំនុកចិត្តខ្ពស់ដល់គ្នាទៅវិញទៅមកគួរជាទីពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវការសម្រេចបានបុព្វហេតុរួម នៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងមនុស្សជាតិក្នុងតំបន់ និងពិភពលោក។

ក្នុងនាមក្រសួងសាធារណៈចិន ឯកឧត្តម លីវ ចុងអ៊ី បានកោតសរសើរការដឹកនាំ​ដ៏មុះមុតប៉ិនប្រសព្វ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជាពិសេសក្នុងការងារដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងលទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីៗនេះ ព្រមជាមួយការដាក់ចេញ និងពង្រឹងបន្ថែមទៀតនូវយន្តការថ្មីៗជាបន្ដបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហា ដែលមានការប្រឈមជាសាកលមួយនេះ។

ឯកឧត្តមឧបការី បានមានប្រសាសន៍ទៀតថា អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ដែលក៏មានក្រសួងមហាផ្ទៃជាសេនាធិការស្នូលផងនោះ បានបង្ហាញឱ្យមជ្ឈដ្ឋានខាងក្រៅ​មើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា ក្នុងបេសកកម្មពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅលើកកម្ពស់សុវត្ថិភាព​ សន្តិសុខ សម្រាប់ប្រជាពលរដ្ឋកម្ពុជា សម្រាប់មនុស្សជាតិក្នុងតំបន់ និងពិភពលោក រួមទាំងជនជាតិចិន ហើយថា បច្ច័យនេះ នឹងជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញដល់វិស័យសេដ្ឋកិច្ច។

ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ជាដើម។

បើតាមប្រមុខក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រសួងនឹងបន្តកិច្ចសហការជាមួយភាគីចិន និងបណ្ដាប្រទេស ព្រមទាំងអង្គការជាដៃគូផ្សេងៗទៀតឱ្យបានកាន់តែសកម្មជាងនេះ ស្របគ្នានឹងការដាក់ចេញ​វិធាការ  និងគ្រប់យន្តការ ដើម្បីបពង្រឹងការអនុវត្តច្បាប់ ឈានទៅសម្រេចឱ្យបានជាអតិបរមានូវលទ្ធផលនៃការលុបបំបាត់រាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.