ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ឯកឧត្តម នេត្រ ភក្ត្រា ៖ អ្នកព័ត៌មានភាគច្រើនគោរពស្តង់ដាសុវត្ថិភាព ពេលចុះយកព័ត៌មានជម្លោះព្រំដែន

ឯកឧត្តម នេត្រ ភក្ត្រា ៖ អ្នកព័ត៌មានភាគច្រើនគោរពស្តង់ដាសុវត្ថិភាព ពេលចុះយកព័ត៌មានជម្លោះព្រំដែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កេតឃើញថា ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិភាគច្រើន បានគោរពស្តង់ដាសុវត្ថិភាព នៅពេលចុះយកព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ ចំពោះចំណុចនេះ ឯកឧត្តមសង្កេតឃើញាថា អ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដាសុវត្ថិភាពការពារខ្លួន ពេលចុះបំពេញភារកិច្ចយកព័ត៌មាន នៅតាមទីតាំងនានាដែលមានការប្រយុទ្ធគ្នាដូចជា ៖ ពាក់អាវកាក់ និងមួកមានសញ្ញា «សារព័ត៌មាន»ឬ«PRESS»។

ករណីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត និងជំរុញអ្នកសារព័ត៌មានប្រកាន់ខ្ជាប់វិធានការនេះ ហើយករណីអ្នកសារព័ត៌មានត្រូវការអាវកាក់ «សារព័ត៌មាន» ត្រូវទំនាក់ទំនងមកអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានសង្កេតឃើញអ្នកសារព័ត៌មានមួយចំនួនមិនទាន់បំពេញនិយាមស្តង់ដាសុវត្ថិភាពនេះនៅឡើយ។

ឯកឧត្តមក៏កត់សម្គាល់ឃើញដែរថា អ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់សម្លៀកបំពាក់ ឬមួក និងសម្ភារៈមួយចំនួនដែលស្រដៀងនឹងឯកសណ្ឋាន និងសម្ភារៈកងទ័ពដែលអាចបង្កើតឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យសត្រូវឈ្លានពានគិតថា ជាកងទ័ព។ ដូច្នេះដើម្បីបញ្ចៀសនូវរាល់ហានិភ័យដែលអាចកើតឡើងក្នុងយថាហេតុណាមួយ ចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ រួមនឹងប្រជាពលរដ្ឋ គឺត្រូវចៀសវាងការប្រើប្រាស់សម្លៀកបំពាក់ សម្ភារៈដែលមានពណ៌ស្រដៀងនឹងកងកម្លាំងប្រដាប់អាវុធ ។

ឯកឧត្តមរដ្ឋមន្រ្តីព័ត៌មានសង្កត់ធ្ងន់ថា យោងតាមច្បាប់ ជនស៊ីវិលគ្រប់រូប មិនត្រូវបានអនុញ្ញាតដាច់ខាតឱ្យស្លៀកពាក់ ឬប្រើប្រាស់នូវឯកសណ្ឋានកងទ័ព ឯកសណ្ឋានសមត្ថកិច្ច ឬសម្លៀកបំពាក់ដែលមានលក្ខណៈស្រដៀងទៅនឹងឯកសណ្ឋានកងទ័ព ឬឯកសណ្ឋានសមត្ថកិច្ចឡើយ។ ដូច្នេះអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនត្រូវអនុវត្តឱ្យម៉ត់ចត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.