ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលសប្បុរសជនដែលបន្តនាំអំណោយមកប្រគល់ដើម្បីដឹកជញ្ជូនទៅបែងចែកដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក នៅតាមមណ្ឌលភៀសសឹកន នៅខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ

អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលសប្បុរសជនដែលបន្តនាំអំណោយមកប្រគល់ដើម្បីដឹកជញ្ជូនទៅបែងចែកដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក នៅតាមមណ្ឌលភៀសសឹកន នៅខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ត្រូវបានក្រុមហ៊ុនថោនគ្រុប និងផែស្ងួត លី ធាម ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈក្រុមទាហានថៃ នៅតែបន្តបាញ់ផ្លោងចូលឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។ ចំណែករដ្ឋបាលខណ្ឌព្រែកព្នៅ មានថវិកាចំនួន៣០លានរៀលនិងសំភារៈស្បៀងអាហារគ្រប់ប្រភេទ ចំនួន៦ឡានបន្ថែមទៀត។

ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌ខាងលើ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនថោនគ្រុប និងផែស្ងួត លី ធាម ដែលបានឧបត្ថម ថវិកា អង្ករ ម៉ូតូ និងគ្រឿងឧបភោគ បរិភោគ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក។

លោក ឃួង ស្រេង បានបន្តថា នៅពេលប្រទេសជាតិ មានសង្គ្រាមជាមួយចោរឈ្លានពានសៀម ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានសាមគ្គីគ្នាល្អណាស់ ដោយបានជួយឧបត្ថម ជាថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់រាប់សិបមុខ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនថោនគ្រុប បានឧបត្ថមអង្ករចំនួន១៥តោននិងថវិកា២០លានរៀល, ផែស្ងួត លី ធាម របស់ឧកញ៉ា លី ប៊ុនឡុង ចូលរួមឧបត្ថម យឺត ចំនួន៥០០ ម៉ូតូម៉ាកវេវ ចំនួន២គ្រឿង ទឹកសុទ្ធ ចំនួន ១២០កេស និងបារី ចំនួន ១០ប៊ិច។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានសូមឱ្យប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីក្រុមហ៊ុនទាំង២ខាងលើនាថ្ងៃទី២០ ខែធ្នូដដែលនេះ សប្បុរសជន មន្ត្រីរាជការ តាមស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌនានា ដូចជារដ្ឋបាលខណ្ឌទួលគោក, រដ្ឋបាលខណ្ឌច្បារអំពៅ, គណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ ជាដើមនោះ ក៏បានសម្រុកមកចូលរួម ចែករំលែក បរិច្ចាគ ជាថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់រាប់សិបមុខ ដើម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកផងដែរ។ សំរាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.