ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

អ្នកនាំពាក្យ៖ អ្នកសារព័ត៌មានត្រូវគោរពវិជ្ជាជីវៈ ជាពិសេស ពេលរាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យ៖ អ្នកសារព័ត៌មានត្រូវគោរពវិជ្ជាជីវៈ ជាពិសេស ពេលរាយការណ៍អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងមិនអាចខ្វះបាន ដែលផ្តល់សុវត្ថិភាព និងការពារដល់អ្នកសារព័ត៌មានពីការប្រឈមខាងផ្លូវច្បាប់នានា។  ជាមួយគ្នានេះ ក្នុងកាលៈទេសៈនៃជម្លោះព្រំដែនកម្ពុជាថៃ អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់ត្រូវគោរពច្បាប់ និងលិខិតបទដ្ឋានជាធរមានដោយមិនត្រូវផ្សាយព័ត៌មានដែលប៉ះពាល់ដល់សន្តិសុខជាតិ ការរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈឡើយ ខណៈពេលដែលកម្ពុជាកំពុងជួបការលំបាកនេះ។

ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសលោកជាវាគ្មិនកម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាក្រោមប្រធានបទស្ដីពី៖ «ក្រមសីលធម៌វិជ្ជាជីវៈ និងសណ្ដាប់ធ្នាប់សារព័ត៌មាន»។ លោក ទេព អស្នារិទ្ធ បានរម្លឹកដាស់តឿន និងជំរុញទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបង្កើនការទទួលខុសត្រូវ ភាពហ្មត់ចត់ និងភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ចផ្សព្វផ្សាយព័ត៌មាន ដើម្បីរក្សាបាននូវភាពជឿជាក់ និងភាពត្រឹមត្រូវតាមស្មារតីច្បាប់។

លោក ទេព អស្នារិទ្ធ និយាយថា ៖ «ការប្រើពាក្យអសុរោះ ជេរប្រមាទ ទាំងតាមរយៈរូបភាព ឬការអត្ថាធិប្បាយ ជាទង្វើប្រាសចាសក្រមសីលធម៌ ដោយបំពានលើសិទ្ធិបុគ្គល ឬការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលគឺជាទង្វើបំពានច្បាប់ជាធរមាន ហើយគេអាចប្តឹងបាន ហើយអ្នកពាក់ព័ន្ធនឹងត្រូវប្រឈម ផ្លូវច្បាប់។  រីឯការផ្សាយប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមជាទង្វើផ្ទុយច្បាប់ស្តីពីរបបសារព័ត៌មាន និងជាការបំពានក្រមសីលធម៌ធ្ងន់ធ្ងរ» ។

លោកបានបន្តថា អ្នកសារព័ត៌មានត្រូវតែស្វែងយល់ឱ្យបានច្បាស់ស៊ីជម្រៅអំពីសិទិ្ធ ករណីយកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនជាអ្នកសារព័ត៌មាន និងត្រូវបន្តដុសខាត់ជំនាញនិងពង្រឹងសមត្ថភាព បទពិសោធន៍វិជ្ជាជីវៈសារព័ត៌មាន ដើម្បីបំពេញតួនាទីដោយក្រមសីលធម៌ពេញលេញ បម្រើដល់ប្រយោជន៍សាធារណៈ រួមចំណែកលើកកម្ពស់សិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យ បន្ថែមទៀតថា អ្នកសារព័ត៌មាន និងអ្នកអនុវត្តក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ទាំងអស់មានកាតព្វកិច្ចគោរពប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងច្បាប់និងលិខិតបទដ្ឋានជាធរមាន  ដើម្បីការពារសុវត្ថិភាពក្នុងពេលបំពេញការងារ កុំឱ្យការអនុវត្តសេរីភាពប្រាសចាកក្រមសីលធម៌ ទៅរំលោភបំពានលើសិទ្ធិឯកជន កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល ឬប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។

លោកបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ នេះ ក្រសួងបានដោះស្រាយបណ្តឹងចំពោះអ្នកសារព័ត៌មានប្រមាណ៣០ករណី ពាក់ព័ន្ធនឹងការមិនប្រតិបត្តិតាមក្រមសីលធម៌ រំលោភលើឯកជនភាព សិទ្ធិបុគ្គល បំពានច្បាប់ប៉ះពាល់ដល់សន្តិសុខជាតិ។ លោកថា ការសម្របសម្រួលដោះស្រាយវិវាទដោយក្រសួងព័ត៌មានទាំងនេះបានផ្តល់យុត្តិធម៌ជូនអ្នកសារព័ត៌មាន និងភាគីក្នុងរឿង ព្រមទាំងការពារអ្នកកាសែតពីការប្រឈមនឹងវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានផ្តល់មេធាវីការពារក្តីជូនអ្នកសារព័ត៌មានផងដែរ សម្រាប់ករណីមួយចំនួនដែលបានឡើងដល់តុលាការ។

សូមបញ្ជាក់ថា​៖គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានអ្នកសារព័ត៌មាន ចំនួន ៨ ៧៣២ នាក់ ក្នុងនោះប្រមាណ១៣% ជាស្ត្រី កំពុងអនុវត្តការងាររបស់ខ្លួនពេញលេញ ដោយភាពស្របច្បាប់ ខណៈអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន១ ៥៥២ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងបែបថ្មី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.