ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់លោកឧត្តមសេនីយ៍ស្នងការរង ពីររូបចុះ​សួរ​សុខ​ទុក្ខ​កម្លាំង​នគរបាល​ដោយផ្ទាល់ដែលសំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់លោកឧត្តមសេនីយ៍ស្នងការរង ពីររូបចុះ​សួរ​សុខ​ទុក្ខ​កម្លាំង​នគរបាល​ដោយផ្ទាល់ដែលសំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ​):ដោយមានការយកចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពី ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​នៅព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២៥ ​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយដឹកនាំផែនការងារភស្តភា និងហិញ្ញវត្ថុ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារអាវុធគ្រឿងផ្ទុះ បានអញ្ជើញ​នាំ​យក​ថវិកា​ និង​គ្រឿងឧបភោគបរិភោគ ​ ជូន​ដល់​កម្លាំង​នគរបាល​​​ ដែលត្រូវរបួស និងផ្សែងពុល ហើយសំរាក​ព្យាបាល​ជំងឺ​ នៅ​មន្ទីរ​ពេទ្យ​មិត្តភាពកម្ពុជាជប៉ុន ស្រុកមង្គលបូរី ។

កម្លាំងដែលត្រូវចុះសួរសុខទុក្ខរួមមានចំនួន៥នាក់:
១-កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក ចំនួន ២នាក់ ថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល) និងគ្រឿងឧបភោគបរិភោគ
២-កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧ ចំនួន៣នាក់ ថវិកា ១,៥០០,០០០រៀល(មួយលានប្រាំសែនរៀល)និងគ្រឿងឧបភោគបរិភោគ

ជាមួយគ្នានោះ​​ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង បានពាំនាំការសួរសុខទុក្ខពីរលោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានលើកទឹកចិត្ត និងជូនពរដល់កងកម្លាំងទាំអស់ មានរបួស និងកម្លាំងដែលត្រូវផ្សែងពុល ឆាប់ជា ឱ្យមានសុខភាពល្អមាំទាំឡើងវិញ ក្នុងខណៈនេះ ថ្នាក់ដឹកនាំតែងតែតគិតគូរសុខទុក្ខបងប្អូនជានិច្ច និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ ជាមួយគ្នានោះលោក​ឧត្ដមសេនីយ៍​ត្រីស្នងការរង ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ និង​សូម​ជូនពរ​​ដល់​កង​កម្លាំង​ទាំង​​ឆាប់បាន​ជាសះស្បើយ​ពី​របួស​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.