ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ

ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែន រីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា៖ ការបង្កើត កងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, ទប់ស្កាត់ បទល្មើសយោធា, បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងសហការជាមួយក្រសួង-ស្ថាប័ននានា សំដៅពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ បើសិនជាគ្មានការពុះពារ គ្មានការខិតខំប្រឹងប្រែង គ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ ទីនេះមិនអាចប្រែក្លាយពីកន្លែងទីវាល ទៅជាកន្លែងដែលមានលទ្ធភាពទទួលការហ្វឹកហ្វឺននោះទេ។

ឆ្លៀតក្នុងឱកាសនេះដែរ​ សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយវិវាទព្រំដែន ក៏ដូចជាការខិតខំដោះស្រាយការវាស់វែង ការធ្វើឱ្យច្បាស់លាស់នូវបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាង គឺកម្ពុជាប្រកាន់ជំហរដូចតទៅ​៖​ ១)កម្ពុជាប្រកាន់នូវគោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងទាំងអស់ រួមទាំងប្រទេសថៃ,​ ២)​ កម្ពុជាបន្តសហការជាមួយប្រទេសថៃ​ នៅក្នុងការវាស់វែង ជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដែលអនុលោមតាមកិច្ចព្រមព្រៀងជាធរមានរួមទាំង MOU ២០០០ ដែលអនុវត្តដោយ JBC លើកលែងតែតំបន់​ប្រាសាទ​តាមាន់ធំ​ ប្រាសាទ​តាមាន់តូច​ ប្រាសាទតាក្របី​ និង​តំបន់មុំបី​ ដែលកម្ពុជាសម្រេចយកទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ,ទី៣)​ កម្ពុជាសម្រេចយកតំបន់ទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ក៏ព្រោះយើងយល់ថា ការព្យាយាមដោះស្រាយតាមយន្តការទ្វេភាគី គឺមិនអាចទៅមុខរួចទេ។ ផ្ទុយទៅវិញ វានឹងនៅជាប់គាំងរយៈពេលវែង ហើយប្រឈមជាមួយនឹងហានិភ័យនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធមិនចេះចប់មិនចេះហើយ​ ដូចកាលពីឆ្នាំ២០០៨​ ២០១១។ បើសិនជាមិនមានដំណោះស្រាយណាមួយដែលភាគីទាំងពីរអាចទទួលយកបាន ហើយបញ្ចប់ចំណុចវិវាទ និងបញ្ហាសាំញ៉ាំនេះឱ្យចប់សព្វគ្រប់នោះទេ យើងនឹងប្រឈមនឹងហានិភ័យនៃការប៉ះទង្គិចគ្នា និងការប្រឈមមុខគ្នាមិនត្រឹមកងទ័ពនិងកងទ័ពទេ សូម្បីតែប្រជាជននៅតំបន់ទាំងនោះរាប់សិបទសវត្សរ៍តទៅទៀត​ និង៤)​កម្ពុជាប្រើយន្តការបច្ចេកទេស​ ច្បាប់ បទដ្ឋានគតិយុត្តិទាំងជាតិ និងអន្តរជាតិដើម្បីដោះស្រាយ ជៀសវាងនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលមិនចាំបាច់​ ប៉ុន្តែ កម្ពុជាត្រូវរក្សាសិទ្ធិគ្រប់មធ្យោបាយទាំងអស់នៅក្នុងការការពារខ្លួនរួមទាំងកងកម្លាំងប្រដាប់អាវុធ​ ប្រសិនបើមានការឈ្លានពាន។

ទន្ទឹម​នឹងនេះ​ សម្តេច​បវរ​ធិបតី​បានថ្លែងបញ្ជាក់បន្ថែមអំពីការបើកច្រកព្រំដែន​ និង​ការកែសម្រួលកងទ័ព(អង្គភាព​ដែលមិននៅតាមព្រំដែន)រវាងកម្ពជា-ថៃ ថាជារឿងសាមញ្ញបំផុត។​ កម្ពុជាចង់បាននូវការទុកចិត្ត​ និងភាពជឿជាក់មួយច្បាស់លាស់។​ ចំពោះការបើក​ច្រកព្រំដែន​ ត្រូវផ្អែកលើលក្ខខណ្ឌបីរួមមាន៖​ ១/ ប្រកាសបើកច្រកព្រំដែនមុន​ ជាឯកតោភាគី និងប្រកាសថានឹងមិនមានការបិទជាឯកតោភាគីទៀតទេ, ២/ ការបើកច្រកព្រំដែន គឺត្រូវបើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និង៣/ ត្រូវបើកច្រកព្រំដែនឱ្យដូចស្ថានភាពមុនថ្ងៃ៧ មិថុនា ។ កម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។ ចំពោះការកែសម្រួលកងទ័ព​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា​ គឺត្រូវបង្កើតឱ្យមានការទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមកក្នុង​ការដោះស្រាយបញ្ហា។ ក្នុង​ន័យនេះការចចារក្នុង​ការ​កែសម្រួលកងទ័ព​អាច​កើតមាន​ឡើងបាន​ ក្រោយពេល​ច្រកព្រំដែនទាំងអស់ត្រូវបើកឱ្យមានប្រក្រតីភាពឡើងវិញដូចមុនថ្ងៃ៧ មិថុនា ។

មុននឹងបញ្ចប់, សម្តេចបរវធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាដើម្បីឱ្យមានប្រសិទ្ធភាព និងគុណភាពក្នុងការអភិវឌ្ឍ និងពង្រឹងកងកម្លាំង ត្រូវឈរលើការធ្វើទំនើបកម្មកងទ័ព ចំនួន ៣យ៉ាង គឺ៖ ១/ ទំនើបកម្មរចនាសម្ព័ន្ធ គឺត្រូវធ្វើឱ្យចំគោលដៅក្នុងការការពារជាតិ ការពារទឹកដី, និងត្រូវធ្វើបច្ចុប្បន្នភាពកម្លាំងស្របតាមបច្ចេកវិទ្យា ដើម្បីឱ្យស្របតាមតួនាទី និងភារកិច្ច, ២/ ទំនើបកម្មធនធានមនុស្ស គឺការហ្វឹកហ្វឺនដោយត្រូវពង្រឹងសាលា និងអង្គភាពហ្វឹកហ្វឺន និង ៣/ ទំនើបកម្មសមត្ថភាពគ្រឿងបំពាក់។​ ក្នុងស្មារតីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍មួយចំនួនដូចជា៖ ១/ គាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែក ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ, ២/ ចំពោះការស្ថាបនាផ្លូវក្នុងតំបន់នេះ ប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍជនបទ ក្នុងការសិក្សា និងដំណើរការ, ៣/ កងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាព, ៤/ ត្រូវខិតខំថែរក្សាសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់ថ្មី តាមតម្រូវការ និងបច្ចេកទេស, ៥/ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ៦/ ត្រូវតែជាកងកម្លាំងដ៏មានវិជ្ជាជីៈខ្ពស់ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និង៧/ ខិតខំបន្តស្មារតីតស៊ូអត់ធន់ យកចិត្តទុកដាក់លើកកម្ពស់ សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.