ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ ==> លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ ដែលនឹងត្រូវអនុវត្តចំពោះមុខ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៤ ជំរុញការដោះស្រាយបញ្ហាជូនពលរដ្ឋ និងយកចិត្តទុកដាក់លើពលករវិលត្រឡប់ពីប្រទេសថៃ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ ==> សម្តេចធិបតី ណែនាំឱ្យលុបបំបាត់ការប្រើប្រាស់ទូរស័ព្ទក្នុងម៉ោងសិក្សា ចាប់ពីឆ្នាំសិក្សា២០២៦-២០២៧ ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក អញ្ជើញសួរសុខទុក្ខលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង! ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងចំនួន៤ ឱ្យស្រោចស្រង់ជីវភាពប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់ 

ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង

ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញធ្វើពិធីអភិសេករូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ នៅបរិវេណទីតាំងច្រកទ្វារព្រំដែនអន្តរជាតិព្រំ, រង្វង់មូលវត្តអូរច្រា, មន្ទីរគណបក្សខេត្ត និងអគាររដ្ឋបាលខេត្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បញ្ជាក់ថា៖ ការដាក់តម្កល់រូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ គឺជាផ្នែកមួយនៃការរៀបចំសោភ័ណភាព និងលើកកម្ពស់បរិយាកាសវប្បធម៌នៅតាមទីសាធារណៈ និងក្នុងស្ថាប័ន ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសម ជាពិសេសលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ក្នុងចូលរួមថែរក្សា និងលើកស្ទួយវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណជាតិ ដើម្បីធានាថាកេរដំណែលដ៏មានតម្លៃរបស់ដូនតាត្រូវបានថែរក្សា និងបន្តទៅកាន់កូនចៅជំនាន់​ក្រោយ ព្រមទាំងបានបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ សិល្បៈ និងកេរដំណែល​វប្បធម៌​ខ្មែរ។

សូមបញ្ជាក់ថា៖ ពិធីអភិសេករូបបដិមាព្រះវិស្ណុ និងឆ្មាំយាមទ្វារ ដែលធ្វើពីរូបធាតុពិសេសៗ ដូចជា ថ្មភ្នំ និង ថ្មកែវ គឺជាកិច្ចពិធីដ៏មានសារៈសំខាន់ និងឧឡារិកតាមបែបប្រពៃណីសាសនា (ព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា) ព្រមទាំងមានការលាយឡំជាមួយនឹងទំនៀមទម្លាប់ព្រះពុទ្ធសាសនា ឬព្រាហ្មណាចារ្យនៅកម្ពុជា ដើម្បីបញ្ចូលព្រលឹង ថាមពល និងភាពស័ក្តិសិទ្ធិដល់រូបសំណាក មុននឹងដាក់តម្កល់គោរពបូជា ដោយមានកម្មវិធីជាបន្តបន្ទាប់ដូចជា ១-ការរៀបចំមណ្ឌល ឬអាសនៈ «តុបតែងលម្អទីតាំងតម្កល់រូបសំណាកដោយ គ្រឿងបូជា ផ្កាភ្ញី ទៀនធូប និងគ្រឿងក្រអូប», ២-ពិធីសូត្រធម៌បួងសួង (ហៅព្រលឹង ឬអភិសេក) «ដើម្បីសុំសេចក្តីសុខ និងអញ្ជើញព្រះវិញ្ញាណ ឬថាមពលទិព្វរបស់ព្រះវិស្ណុមកាឡាដំបង ឬសណ្ឋិតក្នុងរូបបដិមា», និង ៣-ការប្រោះព្រំ និងថ្វាយគ្រឿងទិព្វ «ព្រះសង្ឃ ឬព្រាហ្មណ៍ធ្វើពិធីស្វាធ្យាយមន្ត ប្រោះទឹកមន្តលើរូបបដិមា ព្រមទាំងការថ្វាយបង្គំគោរពបូជា ដើម្បីឱ្យបដិមានោះប្រកបដោយភាពស័ក្តិសិទ្ធិ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.