បន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៥បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សនិងលោក វរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិកប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៤០,០០០,០០០រៀល(សែសិបលានរៀលគត់)ជូនដល់តំណាងគ្រួសារមន្រ្តីនគរបាលមរណភាពចំនួន៨នាក់ដែលបានទទួលមរណភាពកន្លងទៅនេះ។
នាឱកាសនោះលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានសម្ដែងការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្ដមសេនីយ៍ទោ ស្នងការ និងរូបលោកផ្ទាល់ចូលរួមសោកស្ដាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារមន្ត្រីនគរបាល ដែលបានបាត់បង់ ប្តី ឪពុក ជាទីគោរពស្រឡាញ់។
ជាចុងក្រោយលោកបានផ្តាំផ្ញើដល់គ្រួសារសមាជិក បេីមានបញ្ហាប្រឈម ក្តីកង្វល់អ្វីមួយ សូមទំនាក់ទំនងមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ឫ អធិការដ្ឋាននគរបាល ដេីម្បីថ្នាក់ដឹកនាំមានមូលដ្ឋានជួយដោះស្រាយបងប្អូនបានទាន់ពេលវេលា៕



