ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​២​នាក់​ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី​រត់ពន្ធ​ទំនិញ​ដោយ​ខុសច្បាប់​

កង​រា​ជឣាវុធ​ហត្ថ​ខេត្ត​បញ្ជូនជនស​ង្ស័​យ​២​នាក់​ទៅ​សាលាដំបូង​ខេត្តឣ​នុវ​ត្ត​តាម​នីតិវិធី ពាក់ព័ន្ធ ករណី​រត់ពន្ធ​ទំនិញ​ដោយ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅវេលា​ម៉ោង​០៧​និង​៥៨​នាទី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក ចូលរួម​ជាមួយ​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ស្រុក​ម៉ាឡៃ ដឹកនាំ​ដោយ​លោក ស្វាយ ជា អភិបាល នៃ​គណៈ​អភិបាលស្រុក ចុះបង្ក្រាប​ករណី​រត់ពន្ធ​ទំនិញ​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១.​ឈ្មោះ រី ម៉ា​រី​យ៉ុម ហៅ​ប៊ី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ និង​ឈ្មោះ នាង សុខ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ជា​កម្មករ​) ព្រមទាំង​ដកហូត​វត្ថុតាង​រថយន្ដ​ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 2B-7437 ចំនួន​០១​គ្រឿង និង​ទឹកដោះគោ​ស្រស់ យីហោ Meiji ចំនួន​២៧​កេ​s(៤៩៦​ដប​) ហើយ​នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកដេី​ម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិ​វិធី​។

​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​បាន​ឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន​និង​សួរនាំ​រួច ជនសង្ស័យ​ឈ្មោះ រី ម៉ា​រី​យ៉ុម ហៅ ប៊ី បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ទិញ​ទឹកដោះគោ​ស្រស់​យីហោ Meiji (​ម៉ី​ជិ​) ពី​ខាង​ដេប៉ូ​ប្រទេស​ថៃ​ហើយ​យក​ខ្មែរ​ពិត​ប្រាក​ដ​មែន​។

​ដោយ​ផ្អែក​លេីច​ម្លើ​យ​សារភាព​និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ​ខេត្ត​ចាត់កា​រ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ​។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.