ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ខេត្តប៉ៃលិន អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តប៉ៃលិន អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ នៅវេលាម៉ោង ០៧:០០ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ ទូទាំងខេត្តប៉ៃលិន បានរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីចូលរួមអបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន ចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបង្ហាញឆន្ទៈប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និង រំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ។

តាមរយៈ សេចក្ដីជូនដំណឹង ស្ដីពី ការ ចុះ«បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជា មណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥ បានឲ្យដឹងថា នៅក្នុង សម័យប្រជុំលើកទី៤៧ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុង ប៉ារីស សាធារណរដ្ឋ បារាំង គណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក បានពិនិត្យពិភាក្សា និង សម្រេចជាឯកច្ឆន្ទ ចុះ“ បូជនីយដ្ឋានចងចាំ នៃ កម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សា និង សន្តិភាព ” ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ តាមរយៈ សេចក្ដី សម្រេច លេខ 47 COM8B.14 ដោយ“បូជនីយដ្ឋានចងចាំ នៃកម្ពុជា” រួមមាន ទីតាំងឧក្រិដ្ឋកម្មចំនួន ៣ ត្រូវបានចុះបញ្ជី ៖ អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស-២១) និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក(ស្ថិតនៅរាជធានីភ្នំពេញ)។

ការទទួលស្គាល់ជាផ្លូវការ “ បូជនីយដ្ឋានចងចាំ នៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌល ផ្សះផ្សា និង សន្តិភាព ” ជាបេតិកភណ្ឌ ពិភពលោកនាពេលនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មី មួយទៀត សម្រាប់ប្រទេស កម្ពុជាបន្ទាប់ពីការចុះ រមណីយដ្ឋាន មរតកប្រវត្តិសាស្ត្រនានា ដូចជា រមណីយដ្ឋាន អង្គរ (១៩៩២) ប្រាសាទ ព្រះវិហារ (២០០៨) តំបន់ប្រាសាទសំបូរព្រៃគុក (២០១៧) និង រមណីយដ្ឋាន ប្រាសាទកោះកេរ (២០២៣)។ “បូជនីយដ្ឋាន ចងចាំ នៃ កម្ពុជា ” គឺជាទីតាំងប្រវត្តិសាស្ត្រ សហ សម័យដំបូងគេនៅកម្ពុជា និង ក្នុង តំបន់ ដែលបានដាក់បញ្ចូល ទៅ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក នាយុគសម័យថ្មី ហើយសមិទ្ធផលទាំងនេះ កើតចេញពី ការចូលរួម នៃការថែរក្សាប្រវត្តិសាស្ត្រជាតិ របស់ប្រជាជន កម្ពុជាគ្រប់ៗរូប ជាពិសេសកិច្ច ខិតខំប្រឹងប្រែង ជាប់មិនដាច់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងការ ដឹកនាំ ដ៏ប៉ិនប្រសប់របស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលជានិច្ចកាល តែងតែ ផ្តល់អាទិភាពខ្ពស់ដល់កិច្ចការ អភិរក្ស និង ការអភិវឌ្ឍ បេតិកភណ្ឌ ប្រកបដោយចីរភាព រួមទាំង ការការពារ សច្ចភាព ប្រវត្តិសាស្ត្រជាតិឲ្យគង់វង្ស ស្ថិតស្ថេរ។

បំណង និង មូលដ្ឋាន នៃការចុះ បូជនីយដ្ឋាន ចងចាំ នៃកម្ពុជា ” ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺ បង្ហាញពិភពលោកអំពីភាព រឹងមាំ និង ប៉ិនប្រសប់របស់ប្រជាជាតិកម្ពុជា ដែលបានប្រែក្លាយ “ វាលពិឃាដ ” មកជា “ ទឹកដី សន្តិភាព ” មានតម្លៃដ៏ជ្រាលជ្រៅក្នុងជម្រៅចិត្ត របស់ខ្មែរ គ្រប់ៗរូប ហើយក៏ជាស្មារតី ចងចាំដ៏ថ្លៃថ្លា បំផុតរបស់ ពិភពលោក មិនចំពោះ តែ ប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល។ ការចុះបញ្ជីនេះក៏ជាការគោរព រំឭកដល់ជនរងគ្រោះទាំងឡាយ ពី អតីតកាលដ៏ឈឺផ្សា របស់ កម្ពុជា ហើយក៏ជាភស្តុតាង នៃ ការប្ដូរផ្ដាច់ការពារ ដ៏មុតមាំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ អនាគតយុវជនជំនាន់ក្រោយ ដើម្បីធានាជាអមត នូវស្មារតី ចងចាំការរៀនសូត្រ មេរៀន ប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុ មិន អាចកាត់ថ្លៃសម្រាប់ប្រជាជាតិ និង ប្រជាជន។

ប៉ៃលិន 13-07-2025 ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.