បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគទៅចែកជូនដល់កម្លាំងវរនគរបាលការពារព្រំដែនគោកចំនួន៤ ដែលកំពុងឈរជើងជួរមុខ ។
ទន្ទឹមគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ សម្ភារះប្រើប្រាស់ ថវិកាមួយចំនួនទៅចែកជូនដល់កងកម្លាំងបញ្ជការវរ សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន វរ៨០៧,៨១៥,៨៩១,៩១១ នៅទីបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧ ស្រុកថ្មពួក ។
អំណោយរួមមាន៖
១-អង្ករ នាងមិញ ចំនួន ៨តោន
២-មីជាតិ ចំនួន ១២០កេស
៣-ទឹកសុទ្ធ(កម្ពុជា) ចំនួន ៨០កេស
៤-តង់កៅស៊ូចំនួន ៤០ផ្ទាំង
៥-ទឹកត្រីចំនួន ១២០យួរ
៦-ទឹកស៊ីអីវចំនួន ១២០យួរ
៧-ត្រីខកំប៉ុងចំនួន៤០កេស
៨-ភេសជ្ជៈចំនួន ៤០០កេស
៩-ថវិកាចំនួន ៨០,០០០,០០០៛(ប៉ែតសិបលានរៀល) ៕





