ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ទប់ស្កាត់​ជនជាតិ​ថៃ​ចំនួន​០៧​នាក់ ស្រី​០០​នាក់ បម្រុង​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់

ទប់ស្កាត់​ជនជាតិ​ថៃ​ចំនួន​០៧​នាក់ ស្រី​០០​នាក់ បម្រុង​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្រុក​ម៉ាឡៃ​-​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​ប៉ុស្ដិ៍​ស្ពាន​ម៉ាឡៃ សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ កម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៣ និង​កម្លាំង​ផ្នែក​សឹក​រង​ម៉ាឡៃ ថ្ងៃ​សៅរ៍ ២​រោច ខែ​អាសាឍ ឆ្នាំ​ម្សាញ់ សប្ដស័ក ព​.​ស​២៥៦៩ ត្រូវ​និង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៥​វេលា​ម៉ោង​០៧:៥០​នាទី​ព្រឹក ទប់ស្កាត់​ជនជាតិ​ថៃ​ចំនួន​០៧​នាក់ ស្រី​០០​នាក់ បម្រុង​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ នៅ​ចំណុច​គោលដៅ​ជិត​ត្រ​សេក​ជ្រុំ មាត់​អូរ ព្រំដែន ក្នុង​ភូមិសាស្ដ្រ​ប៉ុស្ដិ៍​ស្ពាន​ម៉ាឡៃ ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ប្រទល់​មុខ​ខាង​ថៃ ភូមិ​ណង​ព្រឺ ឃុំ​ផាន់​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ត្រូវបាន​កម្លាំង​ប៉ុស្ដិ៍​ស្ពាន​ម៉ាឡៃ​ប្រចាំការ​នៅ​ទីនោះ សហការ​ជាមួយ​កម្លាំង​ស្ថាប័ន​ពាក់ព័ន្ធ​ខាងលើ បណ្ដេញ​ត្រឡប់​ថយក្រោយ​ចូល​ទៅ​ប្រទេស​ថៃ​វិញ​។​

​នៅវេលា​ម៉ោង​០៨:២៧​នាទី​ព្រឹក ថ្ងៃ​ខែ​ឆ្នាំ​ដដែល កម្លាំង​ប៉ុស្ដិ៍​ដើម​ត្រ​សេក សហការ​ជាមួយ កម្លាំង​ផ្នែក​សឹក​រង​ម៉ាឡៃ ទប់ស្កាត់​ជនជាតិ​ភូមា ចំនួន​០៧​នាក់ ស្រី​០១​នាក់ បម្រុង​លួច​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់ នៅ​ចំណុច​មាត់​អូរ​ព្រំដែន ក្នុង​ភូមិសាស្ដ្រ​ប៉ុស្ដិ៍​ដើម​ត្រ​សេក ភូមិ​អូរ​ស្អំ ឃុំ​អូរ​សំ​ព័រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ប្រទល់​មុខ​ខាង​ថៃ ភូមិ​បា​ណូន ឃុំ​ផាន់​សឹក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ត្រូវបាន​កម្លាំង​ប៉ុស្ដិ៍​ដើម​ត្រ​សេក​ប្រចាំការ​នៅ​ទីនោះ សហការ​ជាមួយ​កម្លាំង​ស្ថាប័ន​ពាក់ព័ន្ធ​ខាងលើ បណ្ដេញ​ត្រឡប់​ថយក្រោយ​ចូល​ទៅ​ប្រទេស​ថៃ​វិញ​។​
#​កងទ័ព​កម្ពុជា រឹងមាំ​
#​ពលរដ្ឋ​មិន​ខុស​ទេ​
#​កងទ័ព​កម្ពុជា រឹងមាំ​
#​ពលរដ្ឋ​មិន​ខុស​ទេ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.