ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួម ប្រគេនទេយ្យវត្ថុ និងបច្ច័យជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៤វត្ត រួមមាន៖
១. វត្តទេពពោធិ៍វង្ស ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
២. វត្តកំពង់ភ្លុក ស្ថិតនៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ។
៣. វត្តព្រះឥន្ទកោសា ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
៤. វត្តកេសរារាម ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ទេយ្យវត្ថុមានដូចជា៖ ទៀនព្រះវស្សា ៤គូរ ទឹកត្រី ៤០យួរ ទឹកសុីអីវ ៤០យួរ ទឹកសុទ្ធ ៤០កេស ទឹកគ្រូច ២០កេស មីជាតិ ២០កេស តែ ២០កញ្ចប់ ស្ករស ២០គីឡូ អង្ករ ៤០០គីឡូ ប្រេងម៉ាស៊ុត ៨០លីត្រ និងបច្ច័យសរុប ៥,0៥៥,០០០រៀល៕

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន នាំទេយ្យវត្ថុ និងបច្ច័យជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ០៤វត្ត ក្នុងខេត្តសៀមរាប!
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


