ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឆ្លើយតបការភ្ជាប់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេច ស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ស៉ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ

ឆ្លើយតបការភ្ជាប់សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេច ស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ស៉ីន ព្រោះជាមនុស្សស្និទ្ធបំផុតនឹងសម្តេចតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឆ្លើយតបការផ្សាយរបស់ព័ត៌មានថៃដោយភ្ជាប់ សម្តេចតេជោ ហ៊ុន សែន ជាមួយលោក កុក អាន, អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានស្នើតុលាការថៃ ចោទប្រកាន់លោក ថាក់ ស៉ីន ព្រោះលោកជាមនុស្សដែលស្និទ្ធបំផុតនឹងសម្តេចតេជោ។

ការស្នើនេះ បន្ទាប់ពីតុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះ អ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត។ សារព័ត៌មានថៃ បានផ្សាយករណីនេះ ជាមួយការភ្ជាប់នឹងសម្តេចតេជោ ហ៊ុន សែន ដោយអះអាងថា លោក កុក អាន ជាមនុស្សស្និទ្ធនឹងសម្តេចតេជោ។

បញ្ហានេះ លោក ជា ធីរិទ្ធ បានចេញប្រតិកម្មធ្ងន់ៗទៅកាន់បណ្តាញផ្សព្វផ្សាយរបស់ថៃ ហើយចាត់ទុកថា នេះជាល្បិចព្រួសឈាមរបស់ថៃ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ថៃអាចប្រើវិធីគ្រប់យ៉ាង អញ្ជើញប្រើមកល្បិចកលទាំងប៉ុន្មាន ដើម្បីវាយប្រហារបន្តុះបង្អាប់កម្ពុជា កម្ពុជារបស់យើងមិនខ្លាចទេ ហើយមេដឹកនាំរបស់កម្ពុជា សម្តេចតេជោ និងសម្តេចធិបតី អាចកំដរបានជានិច្ច។ អីចឹងរកវិធីថែមទៀតមក ដើម្បីវាយប្រហារកម្ពុជាទៀតមក។ ប៉ុន្តែ ពិភពលោកនេះគេដឹងហើយថា ប្រទេសអ្នកឯងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ដូច្នេះខ្ញុំសូមបញ្ជាក់បន្ថែមថា រឿងភ្ជាប់អ្នកស្និទ្ធសម្តេចតេជោ យកល្អបើតុលាការថៃចិត្តសឿង គួរតែចោទប្រកាន់ ថាក់ស៉ីន ព្រោះជាមនុស្សដែលស្និទ្ធបំផុតជាមួយសម្តេចតេជោ ជាមនុស្សដែលត្រូវបានសម្តេចតេជោ ចិញ្ចឹម សម្តេចតេជោ ចិញ្ចឹមគ្រួសារ ថាក់ស៉ីន មួយពូជ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.