ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អភិបាលខេត្ត​ប៉ៃលិន ពិនិត្យមើល​ការដាំដុះ​បន្លែ​សរីរាង្គ និង​កសិផល​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​

អភិបាលខេត្ត​ប៉ៃលិន ពិនិត្យមើល​ការដាំដុះ​បន្លែ​សរីរាង្គ និង​កសិផល​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​ក្រុមការងារ ចុះ​ពិនិត្យ​មើល និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដាំ​ដុះ​បន្លែ​សរីរាង្គ និង​កសិផល នៅ​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ដែល​ធានាបាន​នូវ​តម្លៃ និង​គុណភាព បើទោះបីជា​ច្រកទ្វារ​ព្រំ​អន្តរជាតិ​កម្ពុជា​+​ថៃ​ត្រូវបាន​បិទ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​ជា​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ធ្វើ ការបណ្តុះបណ្តាល​ដល់​ស​ហគ​មន៍ ឬ​បណ្តុំ​កសិករ ដោយ​ផ្តល់​អ្នកជំនាញ​ទៅ​បណ្តុះបណ្តាល​ដល់​មូលដ្ឋាន​ផ្ទាល់​តែម្តង គឺ ធ្វើយ៉ាងណា​ឱ្យ​ការដាំដុះ​របស់​បងប្អូន ប្រជាកសិករ ទទួល​បាន​ទិន្នផល​ច្រើន ចំណាយ​លើ​ការផលិត​តិច និង​មាន សុវត្ថិភាព ដល់​អ្នកប្រើប្រាស់​ក៏ដូចជា​អ្នក​ដាំ​ផ្ទាល់ ជាពិសេស ផលិត​កសិផល​ទាំង​បរិមាណ និង​គុណភាព ទៅតាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ ទៅ ក្រៅ ប្រទេស ។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​រំលឹកថា​៖ កន្លងមក​ក្នុងដំណាក់កាល​ការ ទប់ស្កាត់​ការឆ្លង រីក​រាល ដា​ល នៃ​ជម្ងឺ​កូវី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​អតីត​នាយករដ្ឋមន្ត្រី បានផ្តល់ ថវិកា ឧបត្ថម្ភ និង​ជម្រុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​តាម​គេហដ្ឋាន តាមរយៈ​ការជួយ​គាំទ្រ​ទាំង ផ្នែក បច្ចេកទេស និង​ពូជ ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព ប្រចាំ ថ្ងៃ ក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើ​ឡើង ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​បន្ត​ថា​៖ នៅ​ខេត្ត​ប៉ៃលិន​ក្រសួងពាណិជ្ជកម្ម តាមរយៈ​គម្រោង ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ហៅ​កាត់​ថា អេមស៍ ក៍​បាន​រៀបចំ ជា​បណ្តុំ​ផលិតផល​ក្នុងស្រុក តាម​បែប​ធម្មជាតិ ដើម្បី​ជំរុញ​ឱ្យ​បងប្អូន​ប្រជាកសិករ​យើង បង្កើន​ការចិញ្ចឹម និង​ការដាំដុះ​បន្ថែមទៀត ក្នុង​ការផ្គត់ផ្គង់​អោយបាន​ទាន់ ពេល វេលា និង​តាម​តម្រូវការ​ទីផ្សារ ក្នុងតម្លៃ​មួយ​សមរម្យ ជាសវាង​ការផលិត ដែល​គ្មាន​គុណភាព និង​មិន​មាន​ទីផ្សារ ហើយ​ជាក់ ស្តែង​បច្ចុប្បន្ន នេះ ខេត្ត​ប៉ៃលិន បើទោះបីជា​ច្រកទ្វារ​ព្រំ​អន្តរជាតិ​កម្ពុជា​+​ថៃ​ត្រូវបាន​បិទ តែ​មាន​ក្រុមហ៊ុន​ជាច្រើន កំពុង​ទទួល​ទិញ បន្លែ​ផ្លែឈើ និង​កសិផល​ផ្សេងៗ​ទៀត ដើម្បី​ធ្វើកា​រវេច​ខ្ចប់​និង​សម្ងួ​ត សម្រាប់​នាំចេញ យក ទៅ​លក់​នៅ​ក្រៅប្រទេស ដូចជា ប្រទេស​ចិន និង ប្រទេស​វៀតណាម​ជា​ដើម​។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​លើកឡើង​ថា​៖ ដោយសារ​គុណភាព នៃ​ការផលិត បច្ចុប្បន្ន​ទីផ្សារ​បន្លែ​ផ្លែឈើ នៅ​ខេត្ត​ប៉ៃលិន មាន​ស្ថានភាព ល្អប្រសើ ព្រោះ​ពេល​ដែល​កសិករ​ផលិត​បាន គឺ​មាន​ឈ្មួញកណ្តាល​មក​ប្រមូល​ទិញ​យក​អស់ៗ មានពេលខ្លះ​ប្រជាកសិករ សឹងតែ​ផលិត​មិនទាន់​សម្រាប់ បំពេញ​តម្រូវការ​ទីផ្សារ​ថែមទៀត​ផង ដោយ​ក្នុង​នោះ​បន្លែ​ផ្លែឈើ ដែល​ផលិត​បាន ក្រៅតែពី​លក់​ក្នុង​មូលដ្ឋាន គឺ​មួយចំនួនធំ​ត្រូវ​នាំ ចេញ ទៅ​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ឯ​ខេត្ត​នានា​ជាប់​ព្រំប្រទល់​ខេត្ត​ប៉ៃលិន និង​មាន​ទៅដល់ រាជធានី​ភ្នំពេញ ពិសេស​នៅតាម​ផ្សារ ទំនើប​នានា​ផងដែរ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ប្រជាកសិករ​ដាំ​ដុះ​បន្លែ​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៍​បាន​ជួយ​ទិញ​បន្លែ​របស់​បងប្អូន​កសិក​រ ព្រមទាំង​ជម្រុញ​អោយ​ពួកគាត់ បង្កើន​ការដាំដុះ​បន្លែ សរីរាង្គ​អោយបាន​ច្រើន ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ និង​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ហើយ​ក្នុង​ករណី​បន្លែ​គ្មាន​ទីផ្សារ សូម​ទំនាក់ទំនង​មកកាន់​ក្រុមការងារ លោកជំទាវ​នឹង​ជួយ​រក​ទីផ្សារ​ជូន​បងប្អូន ៕

​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.