ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ

ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល …!!

ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយក្រុងប៉ោយប៉ែត: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល …!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ (ក្នុងនោះមកពីស្រុកស្អាង ១០០គ្រួសារ, ស្រុកកោះធំ ៤២១គ្រួសារ និងក្រុងសំពៅពូន ១០០គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាល សួរសុខ-ទុក្ខផ្ទាល់ ជាមួយបង-ប្អូនរួមជាតិទាំង ៦២១គ្រួសារ ជាពិសេស បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង និងសូមជូនពរប្រជានុរាស្ត្រទាំងអស់មានសុខភាពល្អ រកស៊ីទទួលទានមានបាន និងជួបតែសុខសុភមង្គលគ្រប់ៗក្រុមគ្រួសារ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងនូវការកោតសរសើរចំពោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក៏ដូចជាសាខាទាំង២៥រាជធានី-ខេត្ត ដែលបានជួយសម្រាលបន្ទុករបស់ថ្នាក់កណ្តាល ក្នុងការចុះជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយ ឬវិបត្តិនានា បានទាន់ពេលវេលា នៅគ្រប់ទីកន្លែង។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា គឺជាសមាគមជាតិ គឺជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលសមាគមជាតិមួយនេះទទួលបានការឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវា៨ឧសភា ទើបកាកបាទក្រហមកម្ពុជា មានលទ្ធភាពបន្តជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលមានដូចជា ចាស់ជរាគ្មានទីពឹង ជនមានពិការភាព កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយមានកូនច្រើន ក៏ដូចជាជួយឧបត្ថម្ភដល់កងទ័ពសមរភូមិមុខតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យជាដើម។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានគូសបញ្ជាក់ថា ទោះបីជាសកម្មភាពរបស់កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងក៏ដោយ ក៏នៅតែមានការខ្វះខាតមួយចំនួន ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវពាវដល់គ្រប់សាខាទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមបន្តស្រាវជ្រាវស្វែងរកអ្នកដែលខ្វះខាតបំផុតដើម្បីជួយសម្រាលការលំបាកជូនពួកគាត់។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានឯកជនដែលបង្ហោះពីភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋនៅតាមបណ្តាញព័ត៌មានសង្គមនានា សូមបញ្ជាក់ពីអាសយដ្ឋានឱ្យបានច្បាស់លាស់ ថាតើស្ថិតនៅខេត្តណា? ស្រុកណា? ដើម្បីងាយស្រួលដល់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរចុះទៅជួយដល់ពួកគាត់។
ថ្លែងពីលើវេទិកានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវជូនដល់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត ផឹកទឹកដាំឆ្អិនជានិច្ច ព្រោះសុខភាពគឺជាកត្តាចាំបាច់បំផុតសម្រាប់យើងម្នាក់ៗ ជៀសវាងមានជំងឺនានាដែលនាំឱ្យយើងចំណាយលុយកាក់ និងខាតបង់ពេលវេលាប្រកបរបរទទួលទានផងដែរ ដូច្នេះសូមបងប្អូនប្រកាន់ខ្ជាប់ពាក្យស្លោក «ការពារ ប្រសើរជាងព្យាបាល»។ ដោយឡែក ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យជំនាញ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត។
បន្ថែមពីនេះ ចំពោះបញ្ហាគ្រឿងញៀនដែលបង្កវិនាសកម្មដល់ក្រុមគ្រួសារនិងសង្គមជាតិយើងនោះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយត្រូវរាយការណ៍ជូនអាជ្ញាធរឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ជៀសវាងការរាលដាលដល់សហគមន៍យើង និងកូនចៅ ក្រុមគ្រួសាររបស់យើង។ ទន្ទឹមនឹងនេះ ក៏ត្រូវអប់រំណែនាំកូនក្មួយ និងរាយការណ៍ជូនអាជ្ញាធរ ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើង និងអំពើហិង្សានានា នៅតាមភូមិឃុំរបស់យើងផងដែរ។
ដោយឡែក ចំពោះបញ្ហាមេរោគអេដស៍វិញ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់កុំឱ្យមានការឆ្លងថ្មីទៀត ហើយចំពោះអ្នកផ្ទុកមេរោគអេដស៍ សូមបន្តលេបថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ ជាប់លាប់ និងត្រឹមត្រូវ ហើយជាពិសេសសូមកុំបន្តទៅចម្លងដល់អ្នកដទៃទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់ពីជំងឺមហារីក ដែលជាបញ្ហាប្រឈមនាពេលបច្ចុប្បន្នដែលធ្វើឱ្យមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ។ ហេតុដូចនេះ សូមប្រជាពលរដ្ឋជៀសវាងការបរិភោគអាហារដែលប៉ះពាល់សុខភាព អាហារមានជាតិគីមី អាហារគ្មានសុវត្ថិភាពជាដើម។ ក្នុងន័យនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមដាំបន្លែបង្ការក្នុងគ្រួសារនៅជុំវិញផ្ទះឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អផង និងអាចរកប្រាក់ចំណូលបានផង។
ជាទីបញ្ចប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ថ្លែងនូវការកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាយើងទាំងអស់ ដែលបានការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង មិនឱ្យសត្រូវឈ្លានពានណាចូលមកយារយីទឹកដីយើងសូម្បីតែមួយមីលីម៉ែត្រឡើយ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ១ដប, ភេសជ្ជៈបាកាស ៦កំប៉ុង, សាប៊ូកក់សក់ម៉ាកក្លិន ២ដប, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ងផ្អែម ១ដើម, ទឹកបរិសុទ្ធ ១ដប និងថវិកា ៥ម៉ឺនរៀល។ ស្បៀង សម្ភារ ថវិកា ខាងលើនេះ ជាអំណោយរបស់សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងនោះ សាប៊ូកក់សក់ម៉ាកក្លិន ១២០កេស ជាអំណោយរបស់ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ភេសជ្ជៈបាកាស ១៦៣កេស ជាអំណោយរបស់ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល។ ដោយឡែក នំផ្អែម ទឹកបរិសុទ្ធ ថ្លៃជួលរោង ម៉ាស៊ីនភ្លើង និងការដឹកជញ្ជូនប្រជាពលរដ្ឋ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.