ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ឃាតកម្ម ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ក្រុម​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ឃាតកម្ម ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ក្រុម​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ករណី​ឃាតកម្ម​បង្កឡើង​ដោយ​ជនសង្ស័យ ០១​នាក់ និង បក្ខពួក ០១​ក្រុម ប្រដាប់​ដោយ​កូន​កាំបិត​ចុង​ស្រួច ជិះ​ម៉ូតូ ០២ គ្រឿង បានធ្វើ​សកម្មភាព​ដក​កូនកាំបិត​ចាក់​ទៅលើ​ជនរងគ្រោះ ជាច្រើន​កាំបិត​បណ្តាលឲ្យ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​ចំណុច សួនច្បារ​មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹងមានជ័យ ផ្លូវ ២១៧ ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ ២៣​និង​៣០​នាទី​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​បើក​ការ ស៊ើបអង្កេត ស្រាវជ្រាវ ជា​បន្តបន្ទាប់​។​

​រហូត​ដល់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ ១៤​និង ៣០​នាទី កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ពន្លាត​សមត្ថកិច្ច​ដែនដី ដោយ​សហការ​ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម និង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ស្រី​សន្ធរ ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ និង​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ បន្ថែមទៀត នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាំ​មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​មន្ទីរ​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ជន​ទាំង ០៤​នាក់ មានឈ្មោះ ១- ឈ្មោះ ងៀប សាដ​ទី​រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ (​ជនដៃដល់​), ២- ឈ្មោះ សេង អៀម​សៀ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ៣- ឈ្មោះ មាស ពេជ្រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​, ៤- ឈ្មោះ ហ៊ាង សី​ហៈ ហៅ ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​។​

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ឈ្មោះ ងៀប សាដ​ទី​រ៉ា (​ជនដៃដល់​) បាន​សារភាព​ឱ្យដឹងថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដោយ​បាន​យក​កាំបិត​ចាក់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្ដាល​ឱ្យ​ស្លាប់ ប្រាកដ​មែន មូលហេតុ​ដោយសារ​ខ្លួន​មាន​ជម្លោះ​ជាមួយ​ជនរងគ្រោះ​។​

​ចំណែកឯ​ជនសង្ស័យ​០៣​នាក់​ទៀត បាន​ឆ្លើយ​សារភាព​ឱ្យដឹង​ដូចៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​មាន​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​ខាងលើ ហើយ​ពួក​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រាកដ​មែន ហើយ​ក្នុងនោះ​ក៏​ធ្លាប់​ជាប់​ពន្ធនាគា​រពាក់​ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ផង​ដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់ ត្រូវបាន​ការិយាល័យ​ជំនាញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ករណី​ខាងលើ​ហើយ​គេចខ្លួន សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.