ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

បំបែកករណីក្លែងបន្លំគណនីតេលេក្រាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យធ្វើការវិនិយោគដើម្បីទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេលខ្លី

បំបែកករណីក្លែងបន្លំគណនីតេលេក្រាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យធ្វើការវិនិយោគដើម្បីទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេលខ្លី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រូបបន្ថែមទៀត ប្រុស០២រូប ជនជាតិរុស្សី និងស្រី០១រូប ជនជាតិខ្មែរ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។

បច្ចុប្បន្នជនសង្ស័យ០៤រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗអោយបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.