ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សម្ដេច​តេជោ ហ៊ុន សែន និង​ឥស្សរជន​កំពូលៗ អញ្ជើញ​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​សម្ដេច ជា ស៊ីម និង​លោកជំទាវ ព្រមទាំង​អតីត​អ្នកតស៊ូ​រំដោះ កសាង​ជាតិ​

សម្ដេច​តេជោ ហ៊ុន សែន និង​ឥស្សរជន​កំពូលៗ អញ្ជើញ​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​សម្ដេច ជា ស៊ីម និង​លោកជំទាវ ព្រមទាំង​អតីត​អ្នកតស៊ូ​រំដោះ កសាង​ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឈាន​ចូល​ទិវា​ទី​៣ នៃ​ពិធី​បុណ្យ​រំលឹក​ខួប​មរណភាព​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​លោកជំទាវ ញ៉ែម សឿន ជាស៊ីម នា​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៥​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន រួម​ទាំង​ឥស្សរជន​ជាតិ បាន​ប្រារព្ធ​កិច្ច​រាប់បាត្រ​ឧទ្ទិស​កុសល ជូន​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល និង​លោកជំទាវ ព្រមទាំង​អតីត​អ្នកតស៊ូ​រួម​អាវុធ​រំដោះ និង​កសាង​ជាតិ​។​

​ក្នុង​បរិវេណ​មហា​រោងបុណ្យ ស្ថិត​នៅ​គេហដ្ឋាន​កំណើត​តស៊ូ ក្នុងភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ពិធី​រាប់បាត្រ វេរ​ភត្តាហារ និង​ចង្ហាន់​ប្រគេន​ព្រះសង្ឃ តាម​គន្លង​ព្រះពុទ្ធសាសនា បាន​ប្រព្រឹត្តទៅ​ដោយ​មាន​ការយាង​និមន្ត ពី​សម្ដេច​ព្រះសង្ឃ ព្រះសង្ឃ សរុប​ចំនួន ១០៩​អង្គ​។​

​នា​ព្រឹក​នេះដែរ ក្រុមគ្រួសារ​សម្ដេច​ធម្ម​ពោធិ​សាល និង​លោកជំទាវ អធិបតី​ដោយ​សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ញ៉ែម សា​ខន សខេង ក៏​បាន​ប្រារព្ធ​ពិធី​ពុទ្ធា​ភិ​សេក​ព្រះ​ពុទ្ធរូប និង​ម​ឈូ​សារ​នៃ​សព​សម្ដេច ជា ស៊ីម និង​លោកជំទាវ ដែល​តម្កល់ និង​រៀបចំ​ទុកដាក់​ក្នុង​សារមន្ទីរ ផងដែរ​។​

​ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ក៏​បាន​រៀបចំ​អាហារ​ថ្ងៃត្រង់ និង​អំណោយ​ជូន​លោកតា លោកយាយ សរុប ១៥០​នាក់ ដែល​សុទ្ធសឹងតែ​ជា​ចាស់ទុំ រស់នៅ​ឃុំ​ក្រ​បៅ និង​ធ្លាប់​បាន​ចូល​ព្រៃ​តស៊ូ​ជាមួយ​សម្ដេច ជា ស៊ីម និង​លោកជំទាវ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា វត្តមាន​នៃ​ការអញ្ជើញ​ចូលរួម​របស់​ឥស្សរជន​ជាតិ​កំពូលៗ ជា​ការបង្ហាញ​នូវ​ស្មារតី​សាមគ្គី​រឹងមាំ​ជា​អមតៈ ដោយ​សម្ដេច សង្កត់ធ្ងន់​ថា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​ចោល​គ្នា​ឡើយ ហើយ​ស្មារតី​នេះ ជា​លំ​អាន​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​។​

​សូមបញ្ជាក់​ថា សម្ដេច ជា ស៊ីម បាន​ទទួល​អនិច្ចកម្ម កាល​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ ក្នុង​ជន្មាយុ ៨៣​វស្សា​។ ចំណែក​លោក​ជំទាវ ញ៉ែម សឿន ជា ស៊ីម បាន​ទទួល​អនិច្ចកម្ម​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០០៩​។ សម្ដេច​ធម្ម​ពោធិ​សាល ជា​សហ​ស្ថាបនិក​រណសិរ្ស​២​ធ្នូ ដែល​ដឹកនាំ​ការ​វាយ​ផ្ដួល​រលំ​របប​ខ្មែរក្រហម​។​

​សម្ដេច​ធម្ម​ពោធិ​សាល ធ្លាប់​កាន់​មុខតំណែង និង​តួនាទី​ជា​អនុប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​ប្រធានសភា​ប្រជាជន ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ ជា​អ្នកតំណាងរាស្ត្រ ជា​ប្រធានរដ្ឋសភា ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ដល់​ថ្ងៃ​ទទួល​អនិច្ចកម្ម​។​

​សម្ដេច ជា សុីម បាន​ទទួល​ការ​ប្រោស​ព្រះរាជ​ប្រទាន​គោរមងារ​ពី​ព្រះមហាក្សត្រ ជា​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល កាលពី​អំឡុង​ឆ្នាំ​២០០៧ និង​តែងតាំង​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៥ កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ជាមួយ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.