ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​ជាមួយ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រជាពលរដ្ឋ​យូរអង្វែង​តទៅទៀត​

គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​ជាមួយ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រជាពលរដ្ឋ​យូរអង្វែង​តទៅទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី បើក​ការដ្ឋាន​សាងសង់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ធំ នៅ​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែកក្កដា ឆ្នាំ​២០២៥ ថា សម្តេច​នៅតែ​ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​ជាមួយ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​យូរអង្វែង​តទៅទៀត ដោយ​ឈរលេ​ី​មូលដ្ឋាន នៃ​កិច្ច​ការងារ​ដ៏​ធំ​ពីរ គឺ​ទី​១). ប្រជាពលរដ្ឋ​នៅតែ​ឱ្យ​តម្លៃ ទៅលេី​សច្ចភាព និង​ការខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ដែលជា​អ្នក​ធ្វេី​ពិតប្រាកដ និង​ទី​២). គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​បោះបង់​ចោល​នូវ​បុព្វហេតុ​របស់ខ្លួន​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន ទោះបីជា​ក្នុង​រយៈពេល​១០០​ឆ្នាំ​ទៀត​ក៏ដោយ​។ កត្តា​ទាំង​ពីរ​នេះ​ហេ​ី​យ ដែល​ធានា​នូវ​ការដឹកនាំ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​ជាមួយគ្នានេះដែរ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​បានលើកឡើង​បន្ថែមថា លំនឹង​ស្ថិរភាព​សង្គម សុខសន្តិភាព សេដ្ឋកិច្ច និង​នយោបាយ គឺ​គ្មាន​គណបក្ស​ណាមួយ មក​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ប្រជាជន និង​ប្រទេស​កម្ពុជា គឺ​នៅតែ​ត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅមុខ​។ ជា​សក្ខីភាព​, ប្រជាជន​កម្ពុជា ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពុំមែន​ជាការ​ចៃដន្យ​នោះទេ គឺ​ស្ថិត​ក្រោម​ការវាយតម្លៃ និង​ការសម្រេចចិត្ត​យ៉ាង​ច្បាស់លាស់ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ខិតខំ​ធ្វេី និង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការដោះស្រាយ​បញ្ហា​នានា និង​បម្រើប្រជាជន​គ្រប់​កាលៈទេសៈ​។ ជាក់ស្តែង​ការសង្គ្រោះ​ជីវិត​ប្រជាជន​ក្នុង​ពេលវេលា​ដ៏​លំបាក នៃ​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ការបើក​សេដ្ឋកិច្ច ឡើង​វិញ​ឱ្យ​មាន​សកម្មភាព និង​ប្រក្រតីភាព​ដូច​បច្ចុប្បន្ន ដែល​នេះ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ច្បាស់លាស់​ប្រកប​ដោយ​ចក្ខុវិស័យ និង
​ប្រសិទ្ធភាព​បំផុត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់បន្ថែម​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ជួយ សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ក្នុងដំណាក់កាល ៣​ធំ​សំខាន់ៗ គឺ​៖ ១/ ការជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ឱ្យ​រួចផុត​ពី​គោលនយោបាយ​កាប់សម្លាប់​ប្រជាជន នៃ​របប ប៉ុល ពត​, ២/​ការ​រំដោះប្រជាជន​មិន​ឱ្យ​ស្លាប់​តទៅទៀត តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ និង​ការបែកបាក់ ដែល​បាន​ជួយសង្គ្រោះ​ជីវិត​ទាំង​ប្រជាពលរដ្ឋ និង​កងទ័ព​ទាំង​សងខាង ឱ្យ​រស់នៅ​ក្នុង​សុខសន្តិភាព និង ៣/ ការជួយ​សង្គ្រោះ​ជីវិត​ប្រជាជន​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការប្តេជ្ញាចិត្ត និង​កំណត់​គោលដៅ​ក្នុង​ការធ្វើឱ្យ​ល្អឥតខ្ចោះ​, កែប្រែ​ចំណុច​ខ្វះខាត និង​ធ្វេី​ឱ្យ​កាន់តែ​ប្រសើរ ក្នុង​ការបម្រើ​ឧត្តមប្រយោជ​ន៍​ជូនជាតិ និង​ប្រជាជន​កម្ពុជា ទាំង​ក្នុង​ពេល​នេះ និង​អនាគត ដោយ​គ្មាន​ការប្រែប្រួល​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.