ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋឃើញច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលប្រទេសជាតិមានបញ្ហា, រាជរដ្ឋាភិបាលដឹកនាំដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋឃើញច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលប្រទេសជាតិមានបញ្ហា, រាជរដ្ឋាភិបាលដឹកនាំដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបានយល់ឃើញច្បាស់ពី គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលប្រទេសជាតិជួបប្រទះបញ្ហា ហើយរាជរដ្ឋាភិបាលអាចមានភាពម្ចាស់ការណ៍ដោយខ្លួនឯង មិនពឹងពាក់បរទេសជិតខាងឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលដឹកនាំប្រទេស ដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជនប៉ុណ្ណោះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងរឿងនេះ ឱកាសនេះ និយាយអំពីទិវាមច្ឆជាតិ និយាយអំពីសន្តិសុខស្បៀង ក៏ត្រូវនិយាយអំពី សមត្ថភាពរបស់កម្ពុជា ក្នុងការធានាម្ចាស់ការរបស់យើង ឆ្លើយតប ទៅតាមតម្រូវការរបស់ប្រជាជន​ ជាពិសេសនៅក្នុងបញ្ហាលំបាកដូចជា កូវីដ និងស្ថានភាពឥឡូវនេះ […] ឆ្លងពីឱកាស ឬបញ្ហាដែលយើងកំពុងប្រឈម វាបានលេចចេញនូវភាពខ្លាំងរបស់កម្ពុជា »។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រជាពលរដ្ឋខ្មែរ បានពង្រឹងនូវការទុកចិត្តមកលើរាជរដ្ឋាភិបាល តាមរយៈបញ្ហាជាតិដែលកើតមានកន្លងមកនេះ ជាពិសេស បានយល់ពីបំណងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគ ទាំងរដ្ឋ ទាំងឯកជន ទាំងដៃគូរសហការផ្សេងៗ ដើម្បីបង្កើនសមត្ថភាពរបស់កម្ពុជា ក្នុងការគ្រប់គ្រងទឹក ភ្លើង អ៊ិនធើណេត និងការបើកទីផ្សារ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីរីករាយ ក្រោយឃើញប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុក មានមនសិការស្នេហាជាតិ និងសហការគ្នាជាធ្លុងតែមួយ ដែលឆ្លុះបញ្ចាំងអំពី ភាពរឹងមាំរបស់កម្ពុជា ​និងអរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបាន គាំទ្រផ្នែកស្មារតីយ៉ាងផុសផុល ដើម្បីការពារផលប្រយោជន៍ជាតិ។

ថ្លែងទៅកាន់អង្គវេទិកាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអរគុណទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់លើពលករដែលត្រឡប់ពីមកពីប្រទេសថៃ និងរកការងារជូនពលរដ្ឋបានទាន់ពេលវេលា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណទៅកាន់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសខេត្តជាប់ព្រំដែនទាំងអស់រួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តឧត្ដរមានជ័យជាដើម ដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋ និងចូលរួមសហការជួយដឹកប្រជាពលរដ្ឋមកតាមភូមិ ស្រុក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.