ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ និងសូមឲ្យស្មារតីជាតិនិយមស្ថិតស្ថេរជារៀងដរាប 

នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ និងសូមឲ្យស្មារតីជាតិនិយមស្ថិតស្ថេរជារៀងដរាប 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត សូមឲ្យស្មារតីជាតិនិយម ស្ថិតស្ថេរជារឿងរហូត។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាស សម្ដេច អញ្ជើញជាធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១,៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ចំពោះមុខអង្គពិធី សម្ដេចបានបញ្ជាក់ថា
ទោះព្រំដែនមិនបើក រដ្ឋាភិបាលត្រៀមលក្ខណៈរួចជាស្រេច ដើម្បីសម្រួលដល់កសិករកម្ពុជា ទោះបីទីផ្សារប្រទេសខាងលិចមិនបើក ក៏នៅមានទីផ្សារប្រទេសផ្សេងទៀតជំហរ។
។ រដ្ឋាភិបាលមិនឱ្យកសិករស្លាប់ និងមិនឱ្យគេមើលងាយ ទោះបីគ្មានជំនួយពីប្រទេសខាងលិចនោះដែរ។ ឆ្លៀតឱកាសនេះ សម្ដេច ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានគាំទ្រផ្នែកស្មារតីយ៉ាងផុលផុសដើម្បីការពារផលប្រយោជន៍ជាតិ។

ជាមួយគ្នានេះ សម្ដេច បានមានប្រសាសន៍ថាការចូលរួមពីផ្សារទំនើបជាច្រើនក្នុងស្រុក ក្នុងការទទួលទិញកសិផលខ្មែរពីប្រជាកសិករ រួមមានផ្សារទំនើបជីបម៉ុង,AEON, BigC, តេលា និងការចូលរួមពីក្រុមហ៊ុនដឹកជញ្ជូនជាច្រើនដូចជាវីរៈប៊ុនថាំង, ZTO, CO, E-Gets សុទ្ធសឹងតែបង្ហាញពីស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ដែលធ្វើដោយស្ម័គ្រ។

ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានគូសរំលេចថា៖ «ប៉ុន្តែការជួយរយៈពេលខ្លីបែបនេះ មិនគ្រប់គ្រាន់ទេ យើងត្រូវគិតជាយុទ្ធសាស្រ្តរយៈពេលវែង ខ្ញុំបានបញ្ជាតាំងពីពន្ធ ហើយគណៈកម្មាការគោលនយោបាយ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ពិនិត្យមើលនៅក្នុងការឈានទៅដល់ភាពម្ចាស់ការជាជំហានៗ ទៅលើការផលិតជាជំហានៗ ទៅលើផលិតផលមួយចំនួន ទោះបីជាយើងមិនអាចផលិត១០០០មុខក៏ដោយ…តែត្រូវបង្កើនផលិតផលដែលយើងអាចមានលទ្ធភាពនៅក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង ឱ្យមានប្រសិទ្ធភាពទៅថ្ងៃក្រោយ»។

លើសពីនេះទៅទៀត យើងមានអង្ករ ជ្រូក ដែលមិនត្រូវការការនាំចូលមកតែត្រូវពង្រីកផលិតផលបន្ថែមទៀត ដូច្នេះក្រសួងកសិកម្ម ត្រូវពិនិត្យមើលពីពូជសាច់ដែលយើងមានប្រៀបហើយអាចចិញ្ចឹមបាន ដើម្បីអាចផ្គត់ផ្គង់ក្នុងស្រុកនិងអាចនាំចេញទៅក្រៅដោយជំនួសការនាំចូល សម្រាប់បន្លែដូចគ្នា។ នេះបើយោងតាមប្រសាសន៍របស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សម្ដេចបវរធិបតី បានថ្លែងបន្តថាក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹងកសិឧស្សាហកម្មនៅទិសខាងលិចឱ្យខ្លាំង ដើម្បីជំរុញការច្នៃប្រឌិតផលិតផលកសិកម្មនៅហ្នឹងកន្លែង ឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលនេះជាការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្កើតឱ្យមានសកម្មភាពខ្មែរជួយខ្មែរ តាមរយៈការចូលរួមគាំទ្រផលិតផលរបស់ខ្មែរ, ទោះបីយ៉ាងនេះក្ដី សម្ដេចប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត ហើយសូមឱ្យស្មារតីជាតិនិយមនេះ នៅតែស្ថិតស្ថេរជារៀងរហូត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.