ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកលើបញ្ហាព្រំដែនជាមួយគ្នា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកលើបញ្ហាព្រំដែនជាមួយគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកដោះស្រាយលើបញ្ហាព្រំដែនជាមួយគ្នា។

ការលើកឡើងរបស់ សម្តេចនាយករដ្ឋមន្រ្តី បែបនេះធ្វើឡើងបន្ទាប់ពីប្រទេសថៃ ត្រូវបានគេមើលឃើញថា នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ មិនមានអំណាចគ្រប់គ្រាន់ ក្នុងការបញ្ជាយោធា និងដឹកនាំប្រទេសថៃ នាពេលបច្ចុប្បន្ននោះឡើយ។

សម្តេចបវរធិបតី បានបញ្ជាក់ដូច្នេះថា «យើងអត់លឹបលទេ បើយើងលេងគឺលេងមែនទែន កម្ពុជាអត់មានម្នាក់និយាយអញ្ចេះម្នាក់និយាយអញ្ចុះ ចេញលិខិត៤នាក់ខុសគ្នាទាំង៤នោះទេ ហើយកម្ពុជារង់ចាំអ្នកដែលមានអំណាចពិតប្រាកដ អ្នកមានសិទ្ធិពិតប្រាកដ ក្នុងការបិទបើកច្រកព្រំដែន»។

សម្តេចបានបញ្ជាក់ថា ការចរចាផ្នែកយោធា អាចធ្វើទៅបាន លុះត្រាតែការបើកច្រកវិលទៅរកធម្មតាឡើងវិញ។ សម្តេចមិនទុកចិត្តនៅឡើយចំពោះភាគីថៃ ដោយសារក្រដាស់១សន្លឹកពាក់ព័ន្ធនឹងការបើកបិទច្រកនេះ ត្រូវចេញដោយមនុស្សច្រើនគ្នា នាពេលកន្លងទៅ។

សម្តេចបានបញ្ជាក់ថា «កម្ពុជាតាំងពីដើមមកសំឡេងមិនមានច្រើននោះទេ សម្តេចប្រធានព្រឹទ្ធសភា លោកបញ្ចេញមតិទាក់ទងទៅនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយ បញ្ជាស្ថាប័នរដ្ឋ គឺនាយករដ្ឋមន្រ្តី ហើយយើងបញ្ជា ខ្ញុំអត់បញ្ជាលេងសើចទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.