ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ «​ភាពជា​អ្នកដឹកនាំ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​» ដល់​មន្ត្រី​ក្រសួង​ព័ត៌មាន និង​បណ្តា​អង្គភាព​ឯកជន

រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ «​ភាពជា​អ្នកដឹកនាំ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​» ដល់​មន្ត្រី​ក្រសួង​ព័ត៌មាន និង​បណ្តា​អង្គភាព​ឯកជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ «​ភាពជា​អ្នកដឹកនាំ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​» ជូន​ដល់​មន្ត្រីរាជការ​របស់​ក្រសួង និង​បណ្តា​អង្គភាព​ឯកជន ដែល​រួមមាន​៖ សមាគម​វិទ្យុ សមាគម​ទូរទស្សន៍​កម្ពុជា និង​សមាគម​អ្នកសារព័ត៌មាន​។​

​វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ លើកកម្ពស់​សមត្ថភាព​ដឹកនាំ គ្រប់គ្រង និង​ចំណេះដឹង​ស្តីពី​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព និង​ទំនាក់ទំនង​សាធារណៈ ដល់​មន្ត្រីរាជការ​ក្រសួង​ព័ត៌មាន និង​បណ្តា​អង្គភាព​ឯកជន ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ដើម្បី​ចូលរួម​អនុវត្ត​ការងារ និង​លើកកម្ពស់​សណ្តាប់ធ្នាប់​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។​

​វគ្គ​បណ្តុះបណ្តាល​ជំនាញ «​ភាពជា​អ្នកដឹកនាំ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​» នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​គ្រូឧទ្ទេស និង​គ្រូ​តម្រង់ទិស ជា​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ចំនួន​៦​រូប ដែល​មាន​មុខវិជ្ជា​បង្រៀន ចំនួន ៨​មុខវិជ្ជា ក្នុងនោះ​រួមមាន​៖

​ទី​១៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ធ្វើ​ប​ឋ​កថា​លើ​មុខវិជ្ជា ការដឹកនាំ​ស្ថាប័ន និង​ទំនាក់ទំនង​សាធារណៈ​
​ទី​២៖ លោក​បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន ធ្វើ​បទ​បង្ហាញ​លើ​មុខវិជ្ជា ទំនាក់ទំនង​សាធារណៈ វិបត្តិ និង​ដំណោះស្រាយ​
​ទី​៣៖ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោតទស្សន៍ ធ្វើ​បទ​បង្ហាញ​ពី​មុខវិជ្ជា ភាពជា​អ្នកដឹកនាំ​ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​សោតទស្សន៍​៖

-​ភាពជា​អ្នកដឹកនាំ​លើ​ចក្ខុវិស័យ​ជា​យុទ្ធសាស្ត្រ និង​នវានុវត្តន៍
-​ភាពជា​អ្នកដឹកនាំ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំនាន់​ថ្មី និង​ឌីជីថល និង​ភាព​ជា​អ្នកដឹកនាំ​លើ​សមត្ថភាព និង​តួនាទី​ស្នូល​
​ទី​៤៖ ឯកឧត្តម ប្រាក់ ថាវ​អមិដា អនុរដ្ឋលេខាធិការ និង​ជា​នាយក​ខុទ្ទកាល័យ ធ្វើ​បទ​បង្ហាញ​ពី​មូលដ្ឋានគ្រឹះ​នៃ​ការគ្រប់គ្រង​ដោយ​ផ្តោតលើ ការរៀបចំ​ផែនការ ការបែងចែក​ភារកិច្ច និង​ធនធាន ការតាមដាន និង​វាយតម្លៃ
​ទី​៥៖ ឯកឧត្តម ស្លេះ អាល់​ហ្វឺន អនុរដ្ឋលេខាធិការ ធ្វើ​បទ​បង្ហាញ​ពី​ការគ្រប់គ្រង​អង្គភាព​៖ ការដឹកនាំ​រៀបចំ​ផែនការ​សកម្មភាព​, ផែនការ​សកម្មភាព​ក​សាង និង​អភិវឌ្ឍន៍​មូលធន​មនុស្ស
​និង​ទី​៦៖ ឯកឧត្តម សំបូរ វណ្ណា​រិទ្ធ អនុរដ្ឋលេខាធិការ ធ្វើ​បទ​បង្ហាញ​ពី​ផែនការ​បរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.